ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

សម្ដេច ហ៊ុន សែន បញ្ជាក់ជាថ្មីម្តងទៀត ថានឹងបន្តធ្វើ ជានាយករដ្ឋ មន្រ្តីយ៉ាងតិច ១០ឆ្នាំទៀត

សម្ដេច ហ៊ុន សែន បញ្ជាក់ជាថ្មីម្តងទៀត ថានឹងបន្តធ្វើ ជានាយករដ្ឋ មន្រ្តីយ៉ាងតិច ១០ឆ្នាំទៀត

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន បានថ្លែង សារជាថ្មី ម្តងទៀតថា លោកនឹងបន្ត ធ្វើជានាយករដ្ឋ មន្រ្តីយ៉ាងហោច ណាស់១០ឆ្នាំទៀត ស្មើនឹង២អាណត្តិ ប្រសិនប្រជាពលរដ្ឋ នៅតែបន្តគាំ ទ្របោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបិទទ្វារ ទឹកទំនប់វា រីអគ្គិសនីសេ សានក្រោម២ (Hydro Power Lower Se San 2) ដែលស្ថិតនៅ ក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា យ៉ាងតិចបំផុត ក៏លោកអាច រស់នៅបាន រយៈពេល ៣០ឆ្នាំទៀត ដែរដូចនេះ ការធ្វើជា នាយករដ្ឋ មន្រ្តីចំនួន ១០ឆ្នាំទៀតនោះ នឹងមិនមែន ជាបញ្ហាចោទ សម្រាប់រូប លោកឡើយ លោក ក៏សង្ឃឹមថា ប្រជាពលរដ្ឋ នឹងនៅតែ បន្តគាំទ្រ រូបលោក ក៏ដូចជា គណបក្ស ប្រជាជនកម្ពុជា
ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ក៏បានថ្លែង អំណរគុណដល់ ប្រជាពលរដ្ឋ នៅក្នុងខេត្ត ស្ទឹងត្រែង ដែលតែងតែ បានគាំទ្រ គណបក្ស ប្រជាជនកម្ពុជា និងគាំទ្រលោក ធ្វើជានាយករដ្ឋ មន្រ្តីដើម្បីដឹកនាំ និងអភិវឌ្ឍន៍ ប្រទេសកម្ពុជា កន្លងមក ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែង បានបោះឆ្នោត គាំទ្រគណបក្ស ប្រជាជនកម្ពុជា យ៉ាងច្រើន លើសលប់៕

 

21768051_478383092544061_4958680892846511380_n 22008068_478383022544068_5795953798667579586_n 21768193_478383029210734_8907205021154673912_n 22008403_478383019210735_8659617936928225768_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84