នេះលោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសស មាគមនារីកម្ពុជាស ន្តិភាពដើម្បីអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុម ការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត អមដំណើរ ដោយឯកឧត្តម ពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភារាជរដ្ឋាភិបាល ជាក្រុមការងារ ថ្នាក់ជាតិថ្នាក់ក្រោមជាតិ បានអញ្ជើញទៅ ចូលរួមក្នុងពិធី រាប់បាត្រដារឆ្លង ពិធីកាន់បិណ្ឌវេន ទី១១ដោយនាំយកគ្រឿង បរិក្ខារទៅប្រគេន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តប្រាសាទរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ព្រមទាំងមាន ការចូលរួមពី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្រ្តីរាជការ សរុបចំនួន ជាង៥០០នាក់ ក្នុងឱកាសនោះ លោកជំទាវ ម៉ៅ ម៉ាល័យ បានពាំនាំបណ្តាំសួរសុខ ទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ ដឹកនាំគណបក្ស ប្រជាជន ទាំងអស់ដែល តែងគិតគូរពី សុខទុក្ខរបស់ ប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង។បាន ថ្លែងថាលោពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែក ឋាននៅកាន់ បរមលោក ទៅហើយ ដើម្បីទទួលបាន សេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ
ជាមួយនឹងការ ធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញ អំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ៅ ម៉ាល័យ បានសម្តែងនូវសេចក្តីរីករាយ និងអរគុណដល់ ប្រជាពលរដ្ឋទាំង អស់ដែលមាន ស្មារតីសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងចូលរួមថែរក្សា សន្តិភាពជាមួយ រាជរដ្ឋាភិបាលដឹក នាំដោយគណបក្ស ប្រជាជនដែលមាន សម្តេចតេជោហ៊ុន សែន ជាប្រមុខ កាលណាប្រទេសជាតិ មានសុខសន្តិ ភាពយើងបាន មកអង្គុយធ្វើ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌជាមួយ គ្នាដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជនដែលបានចែកឋាននៅកាន់បរលោក និងចែករំលែក កុសលផលបុណ្យ ជូនទៅព្រលឹងបុព្វបុរស យុទ្ធជន យុទ្ធនារី ដែលបានពលីជិវិត ក្នុងបុព្វហេតុ ជាតិមាតុភូមិ សូមឲ្យដួង វិញ្ញាណក្ខ័ន្ធអ្នក ទាំងអស់នោះ បានទៅកាន់សុគ តិភពកុំបីឃ្លៀង ឃ្លាតឡើយ
ជាមួយគ្នានោះ លោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយក ទេយ្យទានគ្រឿងបរិក្ខារ និងអំណោយ ដើម្បីប្រគេន និងចែកជូន រួមមាន ៖
១ អង្ករ ២០០ គីឡូក្រាម ២ ទឹកក្រូច ៥កេស ៣ ទឹកបរិសុទ្ធ ១០កេស ៤ទឹកស៊ីអ៊ីវ ១០យួរ ៥ ទឹកត្រី ១០យួរ,
៦ មី ១០ កេស ៤ ទឹកផ្លែឈើ ៥កេស ៨ ប្រគេនបច្ច័យ បុណ្យបាន ៦៨២១០០០រៀល ៩ ស៊ីម៉ង់១១តោន ១០ ប្រជាពលរដ្ឋ ចូលរួមចំនួន ជាង៥០០នាក់ ក្នុងម្នាក់ៗទទួល បានអំណោយសារ៉ុង១
១១ សិស្សានុសិស្ស ជាង៤០០នាក់ ទទួលបានថវិកា ម្នាក់២០០០រៀល៕