មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានដឹកនាំមេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងរាជ អាវុធហត្ថខេត្ត ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត បានស្រុះស្រួល មូលមតិគ្នាជាឯក ច្ឆ័នធ្វើបុណ្យកាន់វេន បិណ្ឌបានចំនួន ០៣វត្តហើយ ក្នុងនោះមាន បិណ្ឌវេនទី៤ នៅវត្តចមសុទ្ធាវាស(ស្វាយចាស់) បិណ្ឌវេនទី៧ នៅវត្តសមាធិផល ដោយឡែកបិណ្ឌវេនទី១០ នៅវត្តកុឌ្ឌបុព្វតា (ភ្នំជញ្ជាំង) ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការកាន់វេនបិណ្ឌទាំងអស់នេះ ដើម្បីថ្វាយទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា និងឧទ្ទិសមហាកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជីតានិងញាតិទាំង ឡាយក្នុងវត្តសង្សារ វដ្ដផងដែរ អង្គភាពអាវុធហត្ថ បានចូលរួមកាន់ បិណ្ឌទាំង៣វេននេះ គឺបិណ្ឌវេនទី៤ នៅវត្តចមសុទ្ធាវាស (ស្វាយចាស់) ប្រមូលបាន បច្ច័យបានចំនួន ជាង៧លានរៀល បិណ្ឌវេនទី៧ នៅវត្តសមាធិផល ប្រមូលបច្ច័យ បានជាង៤លានរៀល និងបិណ្ឌវេនទី១០នេះ នៅវត្តកុឌ្ឌបុព្វតា (ភ្នំជញ្ជាំង) ប្រមូលបច្ច័យបាន ចំនួន២៣លានរៀល សម្រាប់យកទៅ កសាងវត្តបន្តទៀត ក្នុងនោះលោកអាចារ្យ បានមានប្រសាសន៍ ក្នុងពិធីកាន់ បិណ្ឌនេះថា បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំ ជាងគេក្នុងចំណោម បុណ្យធំៗរបស់ ប្រពៃណីខ្មែរយើង ហើយពិធីបុណ្យ ភ្ជុំបិណ្ឌនេះគេ ចាប់ផ្តើមធ្វើ វេនបិណ្ឌទី១ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ជាថ្ងៃបិណ្ឌធំ បញ្ចប់នៃកម្មវិធី បុណ្យភ្ជុំបិណ្ឌ នេះតែម្តង៕
0
(បន្ទាយមានជ័យ)៖ ចាប់ពីបិណ្ឌវេនទី១ ដល់បិណ្ឌវេនទី១០ អង្គរភាពអាវុធហត្ថខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ឯក បោន ប៊ិន
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី