បន្ទាយមានជ័យ ៖ នាថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៦ លោក ឈឿថៃសាន ក្រុមប្រឹក្សាឃុំ គោករមៀត ស្រុក ថ្មពួក ខេត្ត ប/ជ និងក្រុមការងារចុះជួនស្រុក ថ្មពួក រួមជាមួយកងពលតូច ៥១ បានចុះជួយសាងសង់លំនៅស្ថានអោយប្រជាពលរដ្ឋក្រីក្រ ចំនួនបួនខ្នង ដែលមានទីតាំងចំនួនបីរភូមិឋិតនៅក្នុង ឃុំ គោករមៀ ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ ជួនប្រពលរដ្ឋក្រីក្រចំនួនបួនគ្រួសារ មួយ-ឈ្មោះ អៀម ចន្ថា ភេទ ស្រី អាយុ ៤២ ឆ្នាំ នៅភូមិ ស្ពាន ពីរ-ឈ្មោះ លោកតា ទិត្យ សូត ភេទ ប្រុស អាយុ ៦៨ ឆ្នាំ នៅភូមិ ថ្មី បី-លោកយាយ លៀម សាប់ ភេទស្រី អាយុ ៦៥ ឆ្នាំ នៅភូមិ ថ្មី បួន-លោកយាយ មន្ត អ៊ិស ភេទ ស្រី អាយុ ៦៤ ឆ្នាំ ភូមិ តាឡីឋិតនៅ ឃុំ ស្រុក ខាងលើដែលមានទំហំប្រវែង ៤ x ៥ មែត្រប្រក់ស័ង្កសី ។
នេះសបញ្ជាក់អោយឃើញថា លោក ឈឿថៃសាន និងក្រុមការងារចុះជួនស្រុក ថ្មពួក រួមជាមួយកងពលតូច ៥១ ដែលប្រចាំការនៅឃុំ គោករមៀត ស្រុក ថ្មពួក ខេត្ត ប/ជ ដោយរួមទាំងសប្បុរសជន មានទឹកចិត្តអាណិតអាសូរដល់ប្រជាពលរដ្ឋក្រីក្រដូចនេះ លោក ឈឿថៃសាន និងក្រុមការងារចុះជួនស្រុក ថ្មពួក រួមជាមួយកងពលតូច ៥១ ដោយរួមទាំងសប្បុរសជន ពួកលោកបានចំណាយថវិកាផ្ទាល់ខ្លួនរបស់ពួកលោកក្នុងការសាងសង់លំនៅស្ថានមួយកន្លែងនេះ ហើយប្រជាពលរដ្ឋនៅក្នុង ភូមិ ស្ពាន ឃុំ គោករមៀត ស្រុក ថ្មពួក ខេត្ត ប/ជ ទាំងមូលបានកោតសសើរពួកលោកយ៉ាងខ្លាំង និងបាននាំគ្នាជូនពរដល់ពួកលោកអោយ ប្រកបការងារអោយបានជោគជ័យរាល់ភារកិច្ច និងជួយថែរក្សាភូមិឃុំអោយមានសុវត្ថិភាពល្អទៅថ្ងៃអនាគត ៕