ខេត្តកំពត នៅព្រឹកថ្ងៃទី ២៦ខែមិថុនា ឆ្នាំ២០១៧ បានអញ្ជើញ ជាអធិបតិ ក្នុងពិធីកាត់ ឬសសីមា និងសម្ពោធ សមិទ្ធផលនានា ក្នុងវត្តគីរីមង្គល ហៅវត្តភ្នំធំស្ថិតក្នុងភូមិ មនោសុខ ឃុំតាកែន ស្រុកឈូក ពិធីនេះក៏បាន ការអញ្ជើញចូលរួម ពីសំណាក់ ឯ.ឧ ចាន់ ចេស្ដាអភិបាលនៃ គណៈអភិបាលខេត្ត ព្រមទាំង មន្ត្រីប្រតិភូអម ដំណើរផង ដែរលោក ខៀវ រិទ្ធិភណ្ឌ អភិបាលនៃ គណៈអភិបាល ស្រុកឈូក បានអោយដឹង អំពីសមិទ្ធផល រីកចម្រើននានា លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ក្នុងទូទាំង ស្រុកឈូកគួរអោយ មោទនៈ ឯចំណែក វត្តគីរីមង្គលនេះបានកកើត ឡើងក្នុងឆ្នាំ២០១៤ និងបានកសាង នូវសមិទ្ធផល នានាជាបន្តបន្ទាប់ ដោយចំណាយ អស់សរុបថវិកា សរុប៣២៦ ៤៨២ដុល្លា ។ក្នុងនោះ ព្រះវិហារដែល បានធ្វើពិធី កាត់ឬសសីមា នាពេលនេះ ក៏បានចាប់ ផ្ដើមកសាងឡើងក្នុងដើមឆ្នាំ២០១៣ និងរួចរាល់ជាស្ថាពរ ក្នុងខែមិថុនា ឆ្នាំ២០១៧ ដែលមានទំហំ បណ្ដោយជាង ១៦ម៉ែត្រនិងទ ទឹងជាង៩ម៉ែត្រ ចំណាយថវិកា អស់សរុប២៦៧ ៨៧៧ដុល្លាផងដែរ ឯ.ឧ ចាន់ ចេស្ដាអភិបាលនៃ គណៈអភិបាលខេត្ត បានចាត់ទុក ព្រះវិហារនិង សមិទ្ធផលនានា ដែលធ្វើពិធី សម្ពោធនៅ ក្នុងវត្តគីរីមង្គលនា ពេលនេះ គឺពិតជាបាន រួមចំណែកក្នុង ចំណោមសមិទ្ធ ផលធំៗជាច្រើនទៀត ដើម្បីជាការ ឆ្លើយតបបំរើអោយ វិស័យពុទ្ធចក្រ ក្នុងខេត្តកំពត ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ដែលតែងតែ បានអញ្ជើញចុះ ជួបជាមួយ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ទូទាំងប្រទេស ពិសេសក្នុង ខេត្តកំពត ដើម្បីសួរសុខទុក្ខ ស្វែងយល់ពី ការលំបាកខ្វះ ខាតនិងដោះ ស្រាយសំណូមពរតម្រូវការរបស់ ប្រជាពលរដ្ឋជាប្រចាំ សកម្មភាព និងកាយវិការ ប្រកបដោយសុឆន្ទៈ និងទំនួលខុសត្រូវ ទាំងនេះ បានសបញ្ជាក់ អោយឃើញ នូវកិច្ចខិតខំ ប្រឹងប្រែង នៅក្នុងស្រទាប់យុវ វ័យសក្តិសម ជាទំពាំងស្នង ឬស្សី ប្រកបដោយ គុណភាពខ្ពស់សម្រាប់ការបន្តថែរក្សា សន្តិភាព និងការអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ជាទីស្រឡាញ់ នៃយើង
មានប្រសាសន៍ សំណេះសំណាល ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ក៏បានលើក ឡើងអំពីបរិបទ អំណោយផលនៃ ប្រទេសជាតិ នាបច្ចុប្បន្ន ដែលកំពុងមាន សន្តិភាព ពេញលេញ និងមាន ការអភិវឌ្ឍន៍ យ៉ាងខ្លាំក្លា ហើយសមិទ្ធ ផលទាំងអស់ នោះគឺសុទ្ធសឹងបានកើត ចេញពីអំណោយ ផលនៃសន្តិភាព យ៉ាងពិតប្រាកដ តាមរយៈយុទ្ធ សាស្ត្រឈ្នះៗក្រោមការដឹក នាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជានៅ ក្នុងទូទាំង ប្រទេស ឯកឧត្តម ក៏បានបន្តថា៖ ដោយមើល ឃើញពីសច្ចភាព នេះហើយ តាមរយៈការបង្ហាញ ពីលទ្ធផលនៃ ការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៤ឆ្នាំ២០១៧នេះ ឃើញថា គណបក្សប្រជាជនកម្ពុជា នៅតែទទួលបានជ័យជំនៈដោយ ទទួលបានពី ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនបំផុត នៅតែបន្ត ការស្រឡាញ់ ជឿជាក់ និងផ្ដល់ទំនុក ចិត្តលើការដឹក នាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច តេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី ដោយផ្ដើមចេញ ពីសារៈប្រយោជន៍នៃសន្តិភាព នេះហើយ ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ក៏បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវចូលរួម ថែរក្សាអោយ បាននូវ សន្តិភាព ដ៏ថ្លៃថ្លានេះសម្រាប់កូនចៅជំនាន់ ក្រោយទៀត របស់យើងទាំង អស់គ្នាផងដែរ ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិតហ៊ុនម៉ា ណែតក៏បាននាំ មកនូវការសួរ សុខទុក្ខពីសំណាក់ស ម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាពលរដ្ឋ និងបាន ថ្លែងកាកោត សរសើរចំពោះ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទ សប្បុរសជន ដែលបាន រួមសាមគ្គីគ្នា ក្នុងការរួមចំណែក កសាងនូវសមិទ្ធផល ក្នុងទីអារាមវត្តនេះ ឡើងជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បី ជ្រោងខ្ពស់ វិស័យព្រះពុទ្ធ សាសនាដែល ជាសាសនារបស់ រដ្ឋនៅកម្ពុជា អោយបានកាន់តែ រីកចម្រើនថែ មទៀត
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ក៏បាន បំពាក់គ្រឿងឥស្សរយសស្ថាប នាជាតិនិងមេ ដាយការងារ ដល់សប្បុរស ជនរួមទាំង មន្ត្រីរាជការ ព្រមទាំង ប្រគេនថវិកា ចំនួន៤២លានរៀល ដល់ព្រះសង្ឃ វត្តគីរីមង្គល និងថវិកាចំនួន ១៥លានរៀលដល់ វត្តអង្គមន្នីវ័ន្ត ស្រុកជុំគិរី សម្រាប់ដោះ ស្រ័យកសាងបន្ត និង បានជូនសម្ភារៈសិក្សា និងថវិកា មួយចំនួន ដល់សិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំង លោកយាយ លោកតាដែល បានចូលរួម នាពេលនេះ ផងដែរ៕