ខេត្តកំពត ៖ ប្រជាជនចំនួន ៣៦៥គ្រួសារ រស់នៅចំណុច អន្លុងក្រោម ភូមិជ័យសេនា ឃុំតាកែន ស្រុក ឈូក បានមកតវ៉ា សូមឲ្យ អភិបាល នៃគណះអភិបាលខេត្ត សូមឲ្យជួយធ្វើ អន្តរាគមន៍ ដោះស្រាយ បញ្ចប់ទំនាស់ និងចេញប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីស្រប់ច្បាប់ ទំហំ៤៦៤ហិតា ជូនដល់ប្រជាជន រងគ្រោះផង ប្រជាជន បានបញ្ចាក់ថា ពួកបានកាន់កាប់ អាស្រ័យផល លើដីនេះ តាំងពីឆ្នាំ២០០០ រហូតមក ហើយអាជ្ញាធរ ភូមិ ឃុំ ទទូលស្គាល់ដឹង ឭទៀយផង លុះមកដល់ ថ្ងៃទី១៥ ១៦ ខែឧសភា ឆ្នាំ២០០៨ មានកងពល តូចលេខ៣១ ដឹកនាំលោក គង់ឡំ និងមន្រ្តីឆ្លៀតឪកាស នៅក្នុងមណ្ឌុលជន ពិការ៣១៧ កោះស្លា ព្រមទាំងកង កម្លាំងប្រដាប់អាវុធ ចំនួន២៥០នាក់ ប្រដាប់ដោយ អាវុធគ្រប់ដៃ និងរថយន្តដំរីទឹក ០៥គ្រឿង មករុះរើផ្ទះ ដុតបំផ្លាញលំនៅដ្ថាន និងគំរាមគំហែង បាញ់សម្លាប់ យើងខ្ញុំ ទាំងអស់គ្នា ឲ្យឈប់បង្កបង្កើនផល លើដីនេះទៅវិញ ហើយប្រជាជន សូមអំពាវនាវ ដល់សម្ដេច តេជោ ហ៊ុន សែន និងលោក ទាវ គតិបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន មេត្តាជួយធ្វើ អន្តរាគមន៍ និងដោះស្រាយ ជូនដល់ប្រជាជន រងគ្រោះបាត់បង់ ដីធ្លីផង (គង់ ចំរើន)៕
0
ប្រជាជនចំនួន៣៦៥ គ្រួសារ សុំឲ្យ សម្ដេចតេជោ ហ៊ុន សែន និងលោក ជំទាវកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សូមមេត្តាជួយធ្វើអន្តរាគមន៍ ដោះស្រាយបញ្ចប់ ទំនាស់ដីធ្លី ចែកជួន ពួកគាត់ផង
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី