ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

ឃាត់ខ្លួនជន សង្ស័យម្នាក់ ធ្លាប់ធ្វើកងទ័ពខ្មែរ ក្រហមនៅស្រុកម៉ាឡៃ ដែលបានរក្សាទុក អាវុធខុស ច្បាប់០៣ដើម រកឃើញថ្នាំញៀន ០៥គ្រាប់ ថែមទៀត

ឃាត់ខ្លួនជន សង្ស័យម្នាក់ ធ្លាប់ធ្វើកងទ័ពខ្មែរ ក្រហមនៅស្រុកម៉ាឡៃ ដែលបានរក្សាទុក អាវុធខុស ច្បាប់០៣ដើម រកឃើញថ្នាំញៀន ០៥គ្រាប់ ថែមទៀត

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ធ្លាប់ធ្វើកងទ័ពខ្មែរក្រហមបាន រងការចាប់ឃាត់ខ្លួន ពីកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ច ស្រាវជ្រាវស៊ើបអង្កេតរក ឃើញជនសង្ស័យរូបនោះ បានលាក់ទុកអាវុធ ចំនួន០៣ដើម និងគ្រាប់កាំភ្លើង ជាច្រើនគ្រាប់ផងដែរ ជនសង្ស័យឈ្មោះ ស៊ុម យ៉ុង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជនរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅផ្ទះជនរបស់ខ្លួន ការចាប់ឃាត់ខ្លួន ជនសង្ស័យនេះដែរ ដឹកនាំកម្លាំងបញ្ជាផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក្រោមការ សម្រប សម្រួលនីតិវីធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរង ទទួលការងារព្រហ្មទណ្ឌ ឲ្យដឹងថា៖ កម្លាំងនគរបាល ឃាត់ខ្លួនជន សង្ស័យខាងលើ ក្រោយពីទទួលបណ្តឹង ពីប្រជាពលរដ្ឋ១០នាក់ នៅភូមិឃុំជាមួយគ្នា ប្រាប់ថា ឈ្មោះ ស៊ុម យ៉ុង បានជំពាក់លុយ ពួកគាត់ គ្រប់ៗគ្នា ហើយមិនព្រមសង ជំពាក់ប្រាក់ ម្នាក់ៗជិត ១០ឆ្នាំ មកហើយនិងប្រជាពលរដ្ឋ រាយការណ៍ទៀត ថានៅពេលពួកគាត់ ទៅទាប្រាក់ជន សង្ស័យមានកាំភ្លើង គំរាមគំហែងពួកគាត់ ទៀតផងបន្ទាប់ពី ទទួលបានព័ត៌មាន លោក ស្នងការរង ក៏បានសុំគោលការណ៍ លោកឧត្តម សេនីយ៍ទោ. ស្នងការ អាត់ ខែម និង លោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះដែរ លោកក៏ដឹកនាំ កម្លាំងនគរបាល ចុះទៅឆែកឆេរ ផ្ទះជនសង្ស័យ នៅចំណុចខាងលើ ក៏បានរកឃើញ កាំភ្លើង២ដើម ធុន AK ១​ដើម និងធុន CKC ​០១ដើម គ្រាប់ចំនួន៣៧គ្រាប់ បង់ចំនួន០២ និង ថ្នាំញៀន ០៥គ្រាប់ នៅពេលនោះ កម្លាំងនគរបាលក៏បានឃាត់ ខ្លួនជនសង្ស័យ យកមកសាកសួរ នៅអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ក្រោយពីសាកសួរជន សង្ស័យរូបនេះរួចហើយ កម្លាំងនគរបាលយើង ក៏បានឈានទៅ ធ្វើការឆែកឆេរ ផ្ទះបក្ខពួកជន សង្ស័យម្នាក់ទៀត ឈ្មោះ ឡៃ រស់នៅភូមិ ឃុំ ជាមួយគ្នា សមត្ថកិច្ច ក៏បានរកឃើញ អាវុធ០១ដើមទៀត ធុន AK47 ​គ្រាប់ចំនួន០៥គ្រាប់ និងបង់គ្រាប់ចំនួន ១ ផងដែរ។ចំណែក ជនសង្ស័យឈ្មោះ ឡៃបានរត់គេចខ្លួនបាត់ នៅមុនសមត្ថកិច្ចបានចុះទៅដល់ ផ្ទះរបស់ខ្លួន លោកស្នងការរង បានបញ្ជាក់ឱ្យ ដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ស៊ុម យ៉ុង បានសារភាពថា៖ រូបគេអតីត ជាជាទាហានខ្មែរក្រហម លុះក្រោយពីធ្វើ សមាហរណកម្ម រួចមក រូបគេក៏បានឈប់ ធ្វើជាទាហាន មកធ្វើជាពលរដ្ឋប្រកបមុខរបរជាធម្មតា កាំភ្លើង៣ដើម ខាងលើរូបគេនិង បក្ខពួកម្នាក់ទៀត រក្សាទុកចាប់តាំង ពីសម័យពួកគេធ្វើ ជាទាហានខ្មែរ ក្រហមមកម្លេះ ដើម្បីទុកការពារភូមិ ប៉ុណ្ណោះគ្មានបំណង យកទៅ ធ្វើសកម្មភាពប្លន់នោះឡើយ ជនសង្ស័យ ឈ្មោះ ស៊ុម យ៉ុងបានរង ការចោទពី បទរក្សាទុកអាវុធ ខុសច្បាប់ អនុវត្តខុសនិង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និង រងការចោទប្រកាន់ មួយករណីទៀត ពីបទរំលោភ លើទំនុកចិត្ត ជនសង្ស័យ រួមនិងវត្ថុតាង នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រូវបាន កម្លាំងនគរបាល ការិយាល័យជំនាញ បានកសាង សំណុំរឿង បញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីយកទៅ ចាត់វិធាន ការបន្ត ទៅតាមផ្លូវច្បាប់ ជាធរមាន៕

 

19399414_434674653581572_3239753505403498836_n 19424424_434674590248245_8051172838440614691_n 18952522_434674783581559_6158647627003764641_n 19366561_434674723581565_8495911673985784042_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84