ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខាង លិចផ្សារមហាសាល ស្ថិតក្នុងភូមិ ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ចំនួន០៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានចុះធ្វើប្រតិបត្តិ ការឃាត់ខ្លួន ជនសង្ស័យ០១នាក់ ជាមុខសញ្ញាចាស់ ឈ្មោះជុំ សុខឡៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីបទជួញ ដូរគ្រឿងញៀន ព្រមទាំងដកហូតវត្ថុ តាងបានគ្រឿងញៀន ទឹកកកចំនួន០១ កូនថង់តូច និងទូរស័ព្ទដៃម៉ាក អាយហ្វូន០១គ្រឿង ក្រោយពីឃាត់ ខ្លួនជនសង្ស័យ បានហើយនោះកម្លាំង អាវុធហត្ថក្រុងបាននាំ ខ្លួនជនសង្ស័យមក បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ ក្រោយមកអាវុធហត្ថ ជំនាញគ្រឿងញៀន ចំនួន៨នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលបទល្មើស គ្រឿងញៀន បាននាំខ្លួន ជនសង្ស័យទៅ ឆែកឆេរលំនៅដ្ឋាន ដែលមានការ ដឹកនាំដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ហើយរកឃើញ វត្ថុតាងគ្រឿងញៀន ទឹកកកចំនួន០១ ថង់ធំបន្ថែមទៀត នៅ ថ្ងៃ ខែ ឆ្នាំ ដដែលលោក វរសេនីយឯក ស ប៊ុនសឿង បានមានប្រសាសន៍ថា ក្រោយពីធ្វើការ ឆែកឆេរលំនៅដ្ឋាន រួចហើយ ជនសង្ស័យ និងវត្ថុតាងដែល ដកហូតបានត្រូវ បានយកមក បញ្ជាការដ្ឋានកង រាជអាវុធហត្ថ ខេត្តដើម្បីសួរចម្លើយបន្ត លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ ឲ្យដឹងទៀតថា ក្រោយពីធ្វើការសាក សួរចម្លើយរួចមក ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគេពិតជា បានទិញគ្រឿងញៀន ទាំងអស់នេះដើម្បី យកមកលក់បន្ត ចំពោះគ្រឿងញៀន ០១ថង់ធំនេះខ្លួន បានទិញមកក្នុង តម្លៃ៥០០ដុល្លា ហើយយកមក លក់បន្តបានពី៧០០ ទៅ៨០០ដល្លាផងដែរ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ ឲ្យដឹងទៀតថា គ្រឿងញៀន ដែលដកហូតបាន ទាំងអស់មាន ទម្ងន់២,68ក្រាម លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ដោយបានចម្លើយ សារភាពពីជនសង្ស័យ និងមានវត្ថុតាង ហើយនោះ បច្ចុប្បន្ន អាវុធហត្ថជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តដើម្បីផ្ដន្ទាទោស តាមច្បាប់៕