ខេត្តពោធ៍សាត នាព្រឹកថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០១៧ នេះឯកឩត្ដម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តបានអញ្ជើញ ចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លី ទៅតាមសំណូមពរ របស់បងប្អូន ប្រជាពលរដ្ឋនៅ ស្រុកក្រគរ ក្នុងនាមក្រុម គ្រួសារតែមួយ ចំនួន២៤ករណីផ្សេងគ្នា ក៍ដោយបាន ការចូលរួមពី អាជ្ញាធរស្រុក ឃុំ និងភាគីដែលមាន ការពាក់ព័ន្ធជា ច្រើនរូបផ្សេងទៀត ក្រោយពីបានបញ្ចប់ បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបាន ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា ដែលជានិច្ច ជាកាលសម្តេច តែងតែគិតគូពី សុខទុក្ខរបស់ ប្រជាពលរដ្ឋ៕