នៅក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ល្បែងកត់កន្ទុយលេខរីកដុះដាលដូចផ្សិត មិនដែលឃើញសមត្ថកិច្ចប៉ូលិស ឬប៉េអឹម ចុះបង្ក្រាបឡើយ ហើយអ្នកចាក់កន្ទុយលេខរង់ចាំចាក់បន្តកន្ទុយគ្នា ។
បើយោងតាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិស ដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នាក់កត់កន្ទុយលេខ នឹងនាក់លក់បាលទាំងអស់ នៅក្នុងក្រុងសេរីសោភណ័ ទីរូមខេត្តបន្ទាយមានជ័យ បានបង់លុយឲ្យសម្ថកិច្ច ប៉ូលិសមូលដ្ឋានអស់ហើយ ។ ពាក្យ សាមញ្ញ គេនិយាយថា ដាក់ខែ ទើបសមត្ថកិច្ចប៉ូលិស គាត់ធ្វើមិនដឹង គាត់មើលមិនឃើញ បណ្ដោយឲ្យ ពួកទាំងនោះលេងដោយសេរី មិនញញើត ប៉ូលិស ឬប៉េអឹម ។ មិនត្រឹមតែល្បែង លក់កន្ទុយលេខនោះទេ សូម្បីល្បែងចាក់បាល ក៏ដុះដាលពេញក្រុងដែរ ដោយសារល្បែងទាំងនេះហើយដែលបណ្ដាលឲ្យ មានចោរប្លន់ ចោលួច ក្នុងខេត្តជារឿយៗ ៕
អត្ថបទ រូបភាព គង់ សំ អឿន