កំពង់ចាម ៖ មន្ត្រីប៉ូលិស ប៉េអឹម និងយោធាខេត្ត ត្បូងឃ្មុំចំនួន ០៦នាក់ ត្រូវបានកងកម្លាំង នគរបាល ស្រុកពៃឈរ សហការណ៍ជាមួយ កងកម្លាំងជំនាញ ខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួន នៅពេលដែល ក្រុមនេះបានបាញ់ បោះសេរី ទៅលើឈ្មួញរកស៊ីឈើ ផ្អើលចាប់តាំងពី ខេត្តត្បូងឃ្មុំ រហូតដល់ ខេត្តកំពង់ចាម ព្រោះតែខឹង នឹងរថយន្ត ដឹកឈើនោះ មិនព្រមឈប់ តាមបំណង របស់ពួកគេ ហេតុការណ៍ខាងលើនេះ បានកើតមានឡើងកាល ពីវេលាម៉ោង១២ និង៤០នាទី ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងទឹកដី ស្រុកព្រៃឈរ ខេត្តកំពង់ចាម អធិការនគរបាល ស្រុកពៃឈរ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ បានឲ្យដឹងថា កងកម្លាំងជំនាញបានធ្វើការឃាត់បានរថយន្ត ចំនួន០៤គ្រឿង និងឃាត់ខ្លួន មនុស្ស០៦នាក់មកពីស្ថាប័ន ចំនួន០៣ ផ្សេងៗគ្នា ក្នុងនោះ រួមមាន៖ ១/-ឈ្មោះ ផុន វាសនា ឋានៈនាយផ្នែក សន្តិសុខជាមន្ត្រី នគរបាល នៃអធិការដ្ឋាន ស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ ២/-ឈោះ ជាតិ សំណាង ឋានន្តរស័ក្កិអនុ សេនីយ៍ត្រី ជាជំនួយការហ្វឹកហ្វឺន យោធាផ្នែកសឹករង ស្រុកត្បូងឃ្មុំ ដែលជាអ្នកបាញ់ បោះសេរី ដោយកាំភ្លើង Ak47 ចំនួន០១គ្រាប់៣/-ឈោះ កេត តារា ឋានន្តរស័ ក្កិនាយចំណង់ យោធាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៤/-ឈោះ ម៉ៅ អឿន ឋានន្តរសក្កិ អនុសេនីយ៍ទោ កងការពារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៥/-ឈ្មោះ ខែម សុធារ័ត្ន ឋានន្តរស័ក្កិ អនុសេនីយ៍ទោ នាយផ្នែកសន្តិសុខ (ប៉េអឹម) ៦/-ឈ្មោះ វ៉ាន់ សុទ្ធ ឋានន្តរសក្កិនាយចំណង់ (ប៉េអឹម) ក្រៅពីការឃាត់ខ្លួន មន្ត្រីប្រដាប់អាវុធ ទាំង៦នាក់ ខាងលើនោះ សមត្ថកិច្ច ខេត្តកំពង់ចាម ក៏បានឃាត់ខ្លួន ព្រូឡានម្នាក់ ឈ្មោះ រីម សុខរឹម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកោះ កន្ដឹន ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដកហូតវត្ថុតាង រួមមាន រថយន្តម៉ាក សំាងយ៉ុង១គ្រឿង ពណ៌លឿង ដែលដឹក ឈើសរសរខុសច្បាប់ សរុបមានចំនួន ចំនួន១៦ដើម កាំភ្លើងម៉ាក AKចំនួន០១ដើម និងគ្រាប់២៤គ្រាប់ រថយន្តម៉ាកកាមរី បាឡែនចំនួន មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2Q-2237 រថយន្តម៉ាក កាមរីបាឡែនមួយគ្រឿង ដែលពាក់ស្លាក លេខភ្នំពេញ 2T-4068 និងរថយន្ត ម៉ាកតូយូតា ហាយព្រីតមួយគ្រឿង ដែលមាន ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0538 សមត្ថកិច្ច បានបញ្ជាក់ថា ការឃាត់ខ្លួន ពួកជនសង្ស័យ ទាំង៦នាក់នេះ បន្ទាប់ពី ពួកគេបាន ធ្វើសកម្មភាព បាញ់បោះ យ៉ាងសេរី ដើម្បីតាមឃាត់ រថយន្តដឹកឈើ តាំងពីខេត្តត្បូងឃ្មុំ រហូតដល់ទឹកដី ខេត្តកំពង់ចាម ពោលគឺនៅ ចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ព្រោះខឹងរថយន្ត ដឹកឈើមិនព្រមឈប់ ហើយបើកប៉ះពារ រថយន្តក្រុមខ្លួន បណ្តាលឲ្យ ក្រឡាប់០១គ្រឿង នៅខេត្តត្បូងឃ្មុំ
បែបណាក្ដី ក្រោយការឃាត់ ខ្លួនជនសង្ស័យ ទាំង០៦នាក់ និងវត្ថុតាង ត្រូវបាន កងកម្លាំង សមត្ថកិច្ចជំនាញ នៃអធិការដ្ឋានគរបាល ស្រុកព្រៃឈរ កសាងសំណុំ រឿងតាមនីតិវិធី ដើម្បីចាត់ការបន្ត តាមនីតិវិធី នៃច្បាប់៕