ខេត្តមណ្ឌលគិរី ៖ ទីតាំងប្រមូលទិញ ស្តុកឈើ ដើម្បីនាំចេញទៅ ប្រទេសវៀតណាម ដ៏ធំជាងគេ ប្រចាំខេត្តមណ្ឌលគិរី ត្រូវបានសមត្ថ កិច្ចនគរបាលខេត្ត និង ជំនាញរដ្ឋបាល ព្រៃឈើចុះឡោមព័ទ្ធ តាំងពីវេលា ម៉ោង០៥ព្រឹក ត្រូវថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំង ក្រុមការងារ ស្រាវជ្រាវទប់ស្កាត់ បង្ក្រាបបទ ល្មើសធន ធានធម្មជាតិ នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបាន បង្ក្រាបចាប់ ឡានដឹកឈើ ពីទីតាំងស្តុក ឈើនៅភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងបានឃាត់ ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ប៉ោហេង ភេទប្រុស អាយុ១៨ ឆ្នាំ ត្រូវជាប្អូនថ្លៃលោក គួយ សុឃុន ជាម្ចាស់ឃ្លាំងទី តាំងស្តុកឈើ ហើយត្រូវជា ប្អូនបង្កើត លោកអភិបាលនៃ គណៈអភិបាល ខេត្តមណ្ឌលគិរី គេបានទម្លាយថា ៖ ទីតាំងស្តុកឈើ ចំនួន២កន្លែង ខាងលើជា របស់លោកគួយ សុឃុន ប្អូនបង្កើត លោកអភិបាលនៃ គណៈអភិបាល ខេត្តមណ្ឌលគិរី រួមនិងឈ្មោះ ភ័ក្រ ដែលមានឈើ លាក់ទុកចំនួន {ជាង១០០ម៉ែត្រគូប} ហើយសមត្ថ កិច្ចកម្លាំងក្រុម ការងារស្រាវ ជ្រាវទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធន ធានធម្មជាតិ កងរាជអាវុធហត្ថ លើផ្ទៃប្រទេសនឹង សហការជាមួយ កម្លាំងកងរាជ អាវុធហត្ថខេត្ត បន្តចុះចាប់ ប៉ុន្តែករណី ខាងខេត្តខ្លាច កម្លាំងកង រាជអាវុធហត្ថ លើផ្ទៃប្រទេស ចាប់ឈានដល់ បំពេញនីតិវិធី ឈានដល់ឃាត់ខ្លួន ជនពាក់ព័ន្ធដាក់គុក ពិសេសមុខ មាត់អាជ្ញាធរ សមត្ថកិច្ច ជំនាញនៅទីនោះ សុទ្ធតែមានប្រយោជន៍ ឆ្នាំងបាយ ក៏ខាងខេត្ត ដឹកនាំទៅបង្ក្រាបវិញ បញ្ចៀសរាល ដាលពេលខាង កម្លាំងកងរាជ អាវុធហត្ថលើផ្ទៃ ប្រទេសបង្ក្រាប គេបានបន្តថា៖ ឈើនៅទីនោះ ជាង១០០ម៉ែត្រគូប តែលោកគួយ សុឃុន និង ឈ្មោះ ភ័ក្រ បានជួលប្រជាពលរដ្ឋ លីជញ្ជូនចេញសឹង តែអស់ទៅហើយខណះឈ្មួញ និងអាជ្ញាធរ សមត្ថកិច្ច ខាងជំនាញមិនដាច់ចិត្តវាយបំបែកឆ្នាំងបាយខ្លួនឯង ម្យ៉ាងទៀតម្ចាស់ ឈើជានគរបាល ជាប្អូនបង្កើត លោកអភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី និងជាខ្លោង ប្រមូលទិញឈើនាំ ទៅវៀតណាមធំជាង គេទៀតក៏រៀបចំ អោយថ្នាក់ខេត្ត បង្ក្រាបដើម្បីបិទរឿង ប្រភពពីវៀតណាម បញ្ជាក់ថា៖លោក គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ ហើយជាប្អូន បង្កើតលោក អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី បានយកលុយ ពីថៅកែស្រីជនជាតិ វៀតណាមជិត១០មុឺនដុល្លារ មកប្រមូលទិញ ឈើយកមកស្តុក ដើម្បីដឹកទៅវៀតណាមតាមច្រកកោះញែក ប៉ុស្តិ៧ និងប៉ុស្តិកែវសីមា ដូច្នេះករណីចាប់ឈើគឺ លោក គួយ សុឃុន គាត់ចំណេញវិញ ទេដោយថៅកែវៀត ណាមគេទទួល ស្គាល់ថាចាប់ពិតប្រាកដ ចឹងត្រូវផ្តល់ លុយមកបន្ថែម ទុករត់ការ និងបន្តប្រមូលទិញ បន្តដោយមិនអោយ ដៃគូភ័យបាក់ទឹកចិត្ត ដូច្នេះម៉ោងនេះលោក គួយ សុឃុន អាចយកលុយនោះ មកចាត់ចែង អោយអាជ្ញាធរ សមត្ថកិច្ច ជំនាញ ដែលជាវប្បធម៍ យូរលុងមកហើយ រឿងហែកប្រយោជន៍ ចែកគ្នាពីប្រភពបទ ល្មើសព្រៃឈើនៅ ខេត្តមណ្ឌលគិរីនេះ ប្រជាពលរដ្ឋលើកឡើងថា៖ លោក ស្វាយ សំអ៊ាងជា អភិបាលនៃ គណៈអភិបាល ខេត្តមណ្ឌលគិរី មានតួនាទីសំខាន់ ណាស់បង្ក្រាបបទ ល្មើសព្រៃឈើក្នុង នាមជាសមាជិក គណៈកម្មការជាតិ បង្ក្រាបបទល្មើស ធនធានធម្មជាតិ តែផ្ទុយទៅវិញ ប្អូនបង្កើតជាមេ ខ្លោងប្រមូលទិញ ស្តុកទុកឈើ និងនាំចេញ ទៅវៀតណាម ហើយមុខរបរនេះ កើតមានរាប់ ឆ្នាំមកហើយ? ដូចជាករណី នេះគេហ៊ានទាយ ទុកហើយថា៖ ទីតាំងម្ចាស់ ឈើមានឈ្មោះ គួយ សុឃុន ជាប្អូនបង្កើត លោកអភិបាលនៃ គណៈអភិបាល ខេត្តមណ្ឌលគិរី និងឈ្មោះ ភ័ក្រប្រាកដជាគេមិន បន្តនីតិវិធីឈាន ដល់ចាប់ខ្លួន អ្នកទាំងនោះទេ គឺស៊ីលុយហើយ គេនឹងដាក់ថា៖ ម្ចាស់ទីតាំងជា អញត្តិជន គ្រាន់តែស្វែង រកមុខប៉ុណ្ណោះ ពាក់ព័ន្ធករណី នេះនគរដ្រេហ្គន មិនអាចទាក់ទង បានទេពីលោក គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ ហើយជាប្អូនបង្កើត លោកអភិបាលនៃ គណៈអភិបាល ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ដោយគ្មានលេខទូរស័ព្ទ ដោយឡែកលោក ស្វាយ សំអ៊ាង អភិបាលនៃ គណៈអភិបាលខេត្ត និងលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាល ខេត្តមណ្ឌលគិរី ក៏មិនអាចសុំ ការបំភ្លឺបានដែរ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល ប៉ុន្តែគេអោយដឹងថា៖ បើសមត្ថកិច្ចចាប់ខ្លួន គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ ហើយជាប្អូនបង្កើត លោកអភិបាលនៃ គណៈអភិបាល ខេត្តមណ្ឌលគិរី បានវិញនោះ បទល្មើសព្រៃឈើនៅ ខេត្តនេះនឹង ត្រូវស្ងប់ស្ងាត់៕