ខណ្ឌដង្កោនា ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយអភិបាលរង មន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ភូមិ បានបន្តចុះតាមខ្នងផ្ទះ ដើម្បីថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ទៀនដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ កន្លងមក ព្រមទាំងសំណេះសំណាលសាក សួរសុខទុក្ខ និងស្វែងយល់ ពីតម្រូវការ និងបញ្ហានានារបស់ បងប្អូននៅក្នុង មូលដ្ឋានក្នុងឱកាសនោះ លោកអភិបាលក៏បានចុះពិនិត្យផ្លូវបេតុងថ្មី ដែលបានស្ថាបនារួច ក្នុងភូមិថ្មី សង្កាត់ទៀនផងដែរ
៕