ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នេះក្រុមប្រឹក្សាខេត្ត បានបើកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សួន បវរ អភិបាលខេត្ត អភិបាលរងខេត្ត ក្រុង ស្រុក ព្រមទាំងតំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្ត ដើម្បីពិនិត្យ និងពិភាក្សា អំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅ ដើម្បីអនុវត្តន៍ការងារបន្ត ៕