ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៦នេះ លោក លី សា រី អភិបាលរងខេត្តលោក បានចុះជួយប្តូរពីដំបូលស្បូវ មកស័ង្កសី ចំនួនពីរខ្នង ជួនប្រជាពលរដ្ឌក្រីក្រ នៅចំណុច សង្កាត់អូអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងមានអំណោយ ជាច្រើនទៀត
លោកបានចុះជួយដល់ប្រជាពលរដ្ឌ នៅសង្កាតើកំពង់ស្វាយ ដោយមានការអាណិតអាសូរប្រជាពលរដ្ឋក្រីក្រ លោកបានចំណាយថវិកាផ្ទាល់ខ្លួន ជួយដល់ប្រជាពលរដ្ឌ ក្រលំបាកតោកយ៉ាកនៅក្នុងខេត្តបន្ទាយមានជ័យរបស់លោក។
ប្រជាពលរដ្ឌក្រីក្រ ទាំងអស់ មានការត្រេកអរយ៉ាងខ្លាំង ហើយបានជួនពរ ដល់លោក លី សា រី អភិបាល រងខេត្ត ឲ្យមានសុភមង្គល ប្រកបការងារ ឲ្យបានជោគជ័យ គ្រប់ពេលវេលា ៕