ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៧ នេះ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិ ន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុម ការងារគណៈ កម្មាធិការកណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជួប សំណេះសំណាល និងសួរសុខទុក្ខជាមួ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ជាង៣០០០នាក់ ដែលប្រជាពលរដ្ឋ មកពី៣ឃុំគឺ ឃុំម៉ាឡៃ ឃុំបឹងបេង ឃុំទូលពង្រ ឃុំអូរសំព័រឃុំអូរ ស្រឡៅនៅក្នុងបរិវេណ ទីលាន ស្តង់ដំឡូង ភូមិកោះស្នួល ឃុំទួល ពង្រស្រុកម៉ាឡៃ ដើម្បីណែនាំពីការងារ ពង្រឹងបក្ស ព្រមទាំងការក៏ សាងសមាជិក បក្ស អោយបានខ្លាំងក្លា បន្ថែមទៀត និងឆ្ពោះទៅកាន់ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នាព្រឹថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៧ នាពេលខាងមុខនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀតដែលតែង តែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា របស់យើង គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស គឺជាអ្នកនាំយកសន្តិភាព និងស្ថេរភាពជូន ប្រជាពលរដ្ឋទូទៅ ជាពិសេសគឺការអភិវឌ្ឍន៍ និងបានថែរក្សាសន្តិភាព -ស្ថេរភាព ក្នុងប្រទេសរហូត ដល់បច្ចប្បន្ន និងទៅថ្ងៃអនាគត នេះជាការ លើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងក្នុងឱកាស ពិធីជសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា នៅ ស្រុក ម៉ាឡៃ គ្មានគណបក្ស ណាអាចដឹកនាំបាន ដូចគណបក្សប្រជាជនកម្ពុជា យើងទេហើយសុំបងប្អូនយើងកុំភ្លេច ថ្ងៃ៧មករាដែលជា ថ្ងៃប្រវត្តិសាស្ត្ររបស់ គណបក្សយើងហេតុ នេះយើងទាំងអស់ គ្នានាំគ្នាទៅបោះឆ្នោតជូ គណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតជូន គណបក្សប្រជាជន អនុញ្ញាតអោយ បន្ត អនុវត្ត គោលនយោបាយ អភិវឌ្ឍន៍ ភូមិ ឃុំ ហើយការអភិវឌ្ឍ នេះគឺជាផលប្រយោជន៍ រួមរបស់ប្រជាជន យើងទាំងអស់គ្នា ឯកឧត្តម បានមានប្រសាសន៍ថា ថ្ងៃបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៤ សូមបងប្អូនទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងដែល មានសិទ្ធិទៅបោះឆ្នោត នោះត្រូវទៅបោះ ឲ្យបានគ្រប់គ្នាហើយ ក្នុងការបោះនោះ សូមបងប្អូនទាំងអស់ ត្រូវតែគិតជាមុន និងសម្រេចចិត្តថា តើបោះឆ្នោតអោយ គណបក្សណាដែលខ្លួន ពេញចិត្តថ្លែង ក្នុងឱកាសនោះ ដែរ ការបោះឆ្នោត ជូនគណបក្ស ខុសវាអាចបង្ក រងគ្រោះ មហន្តរាយដល់ ប្រទេសជាតិ ជាមិនខានឡើយ ក្នុងនោះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានក្រើន រំឭកដល់ប្រជាពលរដ្ឋ ទាំងអស់ សូមចូលរួមប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ត្រូវតែជៀសឱ្យឆ្ងាយ ពីគ្រឿងញៀន និងឆ្លើយថាទេ ចំពោះគ្រឿងញៀន គ្រប់ប្រភេទ ដោយកុំសាកគ្រឿងញៀន សូម្បីតែម្តង ព្រោះថា គ្រឿងញៀននេះ វាបំផ្លាញដល់សុខភាព បំផ្លាញដល់អនាគត របស់ខ្លួន គ្រួសារ សង្គមជាតិ៕