ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១២ ខែ មករា ឆ្នាំ ២០១៦នេះ មានស្ត្រីម្នាក់ បានមកដាក់ពាក្យ បណ្ដឹងនៅកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត វេលា ម៉ោង ១០ យប់ ។
ក្រោយពីកងកំលាំងរាជអាវុធហត្ថ ក្រុង ប៉ោយ ប៉ែត បានទទូលពាក្យបណ្ដឹង ពីស្ត្រីរងគ្រោះ ឈ្មោះ ឈុន ស៊ាងឡេង មក សមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានកំណត់មុខសញ្ញាជនសង្ស័យពីរនាក់ ១ ឈ្មោះ សុក តួរ អាយុ ១៩ ឆ្នាំ ២ ឈ្មោះ ពៅ សម្បត្តិ អាយុ ១៨ ឆ្នាំ ។ ជនសង្ស័យទាំងពីនាក់ នេះ គ្មានទីលំនៅពិតប្រាកដ ។ ក្រោយពីបានកំណត់មុខសញ្ញា ពិតប្រាកដហើយ លោកវរៈសេនិយ៍ត្រី ជា ដា បានបញ្ជាកងកំលាំង រាជអាវុធហត្ថ ទៅចាប់ជន សង្ស័យទាំងពីរនាក់នោះ ហើយបានបញ្ចូនមកកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ
ហើយជនសង្ស័យ ទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានឆក់ទូរស័ព្ទដៃពីស្ត្រីរងគ្រោះពិតប្រាកដមាន ដោយសារតែឥតមានលុយ ចូលច្រៀងខារ៉ាអូខេ ។
លោកឩត្ដមសេនីយ៍ត្រី ឱ បូរីន បានបន្តថា ក្រោយពីបានសាកសួររួច ក៏បញ្ចួនជនសង្ស័យ ទាំងពីរទៅសាលាដំបូង ខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕