ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តយ ឯកឧត្តម បានដឹកនាំ សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមប្រជុំឃោសនា រកសម្លេងឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា នៅក្នុងបរិវេណវត្តជ្រៃ ក្នុងភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ច្រកម្ពុជា និង សម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀត ដែលតែងតែគិត គូរចំពោះសុខទុក្ខ និងការរស់នៅ របស់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា របស់យើង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ បន្តថាភាពជោគជ័យ របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះ ឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតជាតិ បានធ្វើអោយប្រជាពលរដ្ឋ មានបាន និងសុខសាន្ត ដូចសព្វថ្ងៃនេះ មានតែគណបក្ស ប្រជាជនកម្ពុជា តែមួយគត់ដែល មានស្នាដៃ ធ្វើឱ្យប្រទេសជាតិ មានសុខ សន្តិភាពរឹងមាំ និងបានក សាងអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ហើយបច្ចុប្បន្ននេះ គ្មាន គណបក្សណា មានសមត្ថភាពដឹកនាំ កាច់ចង្កូតនាវាកម្ពុជា ជំនួស គណបក្ស ប្រជាជនបានឡើយ នៅក្នុង ពិធី ជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋ នេះមាន ចំនួន៣ឃុំ គឺ ឃុំចង្ហា ឃុំសូភី ឃុំសឹង្ហ ក្នុងស្រុកអូរជ្រៅ រួមមានចំនួន ជិត៣០០០នាក់ ឯកឧត្តម បានអំពាវនាវជូនដល់ ប្រជាពលរដ្ឋ ទាំងសមាជិក សមាជិកា យើងទាំងអស់ កុំចាញ់ការ ឃោសនា បោកប្រាស់ បញ្ឆោត ញុះញង់ ចង្អៀតចង្អល់លាភពណ៌ និងការច្រណែន របស់គណ បក្សផ្សេងៗ ដ៏ទៃទៀត ពិសេសគណបក្ស CNRP ដែលនៅតែបន្តគំនិតញុះញង់ និងចង់បំផ្លាញ គណបក្សប្រជាជន កម្ពុជា យើងជានិច្ច ឯកឧត្តម មានប្រសាសន៍ បន្ថែមទៀត ថានៅក្នុង ពីមួយអាណត្តិ ទៅមួយអាណត្តិ នៃការបោះឆ្នោតជាតិ និងទាំងការរបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ ប្រជាពលរដ្ឋនិង យុវជន និស្សិតរបស់ យើងដែលតែងតែផ្តល់ ទំនុកចិត្តលើ គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជា យើងទៅរកការអភិវឌ្ឍ តាមមូលដ្ឋាន ឃុំ សង្កាត់ ដែលពីមុនពុំធ្លាប់ មានសោះឥឡូវមានផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រីកឡើងស្គុះស្គាយ និងសមិទ្ធផលនានា ជាច្រើនទៀតដែលបំរើឲ្យ ផលប្រយោជន៍ ជាសាធារណៈ និងជាឯកជនរបស់ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ផងដែរ ឯកឧត្តមសំណូមពរ ចុងក្រោយ ដល់សមាជិក សមាជិកា យើងចាប់ពីអាយុ ១៨ឆ្នាំ ឡើងត្រូវទៅ ចូលរួមបោះឆ្នោត ឃុំ សង្កាត់ ទាំងអស់គ្នា និងបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា កុំបីខានឡើយ គឺនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕