ខេត្តពោធិសាត់ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឩត្ដម ឯកឩត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមពិធី បើកបវេសនកាលពុទ្ធិកសិក្សា និងធម្មវិន័យ ឆ្នាំសិក្សា២០១៧-២០១៨ ទូទាំងខេត្ត ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃកិច្ចកោសល យ៉េម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត មន្ត្រីសង្ឃខេត្ត ក្រុង ស្រុក ព្រះចៅអធិការ ព្រះថេរានុថេរៈគ្រប់អង្គ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ នៅវត្តពាលញែក ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ រូបខ្ញុំ រួមជាមួយនឹង ព្រះមេគណខេត្ត បានអញ្ជើញ និងនិមន្ត ប្រគេននូវប្រកាស នីយប័ត្រ ដល់ព្រះចៅ អធិការវត្តចំនួន១៦វត្ត និងវិញ្ញាបនបត្រ ធម្មវិន័យ ថ្នាក់ ត្រី ទោ ឯក ដែលបានសិក្សាក្នុងឆ្នាំ២០១៦ ចំនួន១២០អង្គ និងបានរាប់បាត ប្រគេនដល់ព្រះ សង្ឃ៣០០ អង្គផងដែរ៕