រាជធានីភ្នំពេញ ៖នៅថ្ងៃទី១៧-០៥-២០១៧ ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការសហការ ជាមួយកម្លាំង មន្ទីរ ប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងដោយមាន ការសម្រប សម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ លួន សុផា ភេទ ប្រុស អាយុ៣០ឆ្នាំ ធ្វើការចង្អុលបង្ហាញ កន្លែងលាក់ទុក និងជួញដូរនូវ សារធាតុ ញៀន ដោយខុសច្បាប់ ស្ថិតនៅចំណុច ផ្ទះលេខ២៧៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានរកឃើញ វត្ថុតាងជាគ្រឿង ញៀន និង ដកហូតគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន៤៧ដុំ ច្រកថង់ធំ មេតំហ្វេតាមីន ១០ដុំ និង គ្រឿងញៀនប្រភេទ គ្រាប់ចំនួន៤២ដុំ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបាន កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចា
ត់ការតាមនីតិវិធី