ខេត្តរតនគិរី ៖ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧
លោក ជា ពេជ្យ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត បានដឹកនាំ កម្លាំងនគរ បាលកណ្តាល ព្រហ្មទណ្ឌសហ ការណ៍ជាមួយ កម្លាំងនគរបាល ក្រុងបានលុង បានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ស៊ីឡាឡយ ជនជាតិខ្មែរ អាយុ៤៣ឆ្នាំ ជាឧកញ៉ា និងម្ចាស់ថៅកែ សណ្ឋាគារ រតនៈ សម្បត្តិ ស្ថិតក្នុងភូមិ អូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ក្រោយមក រកឃើញពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ដ៍សន្ឋឹកសន្ឋាប់ មន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនឈ្មោះ ស៊ី ឡាឡយ ម្ចាស់សណ្ឋាគារ រតនៈសម្បត្តិ នៅក្នុងខេត្តរតនគិរី បន្ទាប់ពីកម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿង ញៀនក្រសួងមហាផ្ទៃ ឆ្មក់ឆែកឆេរ រកឃើញថ្នាំញៀន ជាច្រើនប្រភេទ ដូចជាមេតំហ្វាតាមីន ហេរ៉ូអ៉ីន និងប្រភេទថ្នាំ គ្រាប់ជាច្រើន ម៉ឺនគ្រាប់សរុបជាង ៥០គីឡូក្រាម ក្នុងលំនៅឋាន មួយកន្លែង ស្ថិតទល់មុខ វត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ រកឃើញ ដោយសង្ស័ ឈ្មោះ ស៊ី ឡាឡយ ថៅកែ សណ្ឋាគារ រតនៈ សម្បត្តិ រូបនេះជាមេខ្លោង ជួញដូរគ្រឿងញៀន៕