ខេត្តឈុំផន ដើម្បីត្រួតពិនិត្យ រកសារធាតុញៀនដែល កំពុងធ្វើចរាចរណ៍ ខុសច្បាប់នៅ តាមដងផ្លូវ ។ នៅពេលនោះ ដែរដោយមានការសង្ស័យ កំលាំងបានធ្វើការឃាត់ រថយន្តមួយគ្រឿង ប្រភេទលាយស៊ីម៉ង់ត៍ ធុនធ្ងន់ដើម្បី ឆែកឆេរក ហើយនេះក៏ទំនងជាមាន សេចក្តីរាយការណ៍ យ៉ាងច្បាស់ មួយផងដែរ ព្រោះក្រោយ ពេលឆែកឆេរ និងធ្វើការត្រួតពិនិត្យ ទៅលើរថយន្ត
រួចមក សមត្ថកិច្ចបាន ប្រទះឃើញមាន សាក់កាដូជាច្រើន ដែលអ្នកបើកបរទាំងពីរនាក់ បានលាក់នៅ ក្នុងតួម៉ូ ដែលសម្រាប់លាយស៊ីម៉ង់ត៍ ។ នៅក្នុងសាក់ កាដូទាំងនោះ មានថ្នាំញៀនប្រភេទ យ៉ាម៉ាយ៉ាងច្រើន សន្ធឹកសន្ធាប់ ដែល គេបានលាក់ទុក និងធ្វើចរាចរណ៍នៅ លើដងផ្លូវដែល សរុបថ្នាំញៀនទាំងអស់ គឺ មានចំនួន ២ ២០០ ០០០ គ្រាប់ ពីរលាន ពីរសែន គ្រាប់ ដោយពាក់ព័ន្ធ នឹងការ ធ្វើចរាចរណ៍នេះដែរ ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ខ្លួនទទួលសុីឈ្នួល ដឹកថ្នាំញៀន នេះអោយគេ ដោយដឹកចេញពី ស្រុកហ្វាង ក្នុងខេត្តឈៀង ម៉ៃឆ្ពោះទៅកាន់ ស្រុកហាតយ៉ៃ ក្នុងខេត្តសុងខ្លា ដោយយកទៅអោយ ម៉ូយនៅទីនោះ នឹងទទួល បាន ប្រាក់ឈ្នួល ចំនួន ៥០ មុឺនបាតប៉ុន្តែត្រូវសមត្ថកិច្ច ស្ទាក់ចាប់បាននៅ ក្នុងខេត្តឈុំផន ។ បច្ចុប្បន្នក្រោយពីត្យបានធ្វើសន្និសិទ្ធិកាសែតស្តីពីការ បង្ក្រាបថ្នាំញៀនដ៏ច្រើន សន្ធឹកសន្ធាប់នេះរួចមក ក្រុមអង្គភាពជំនាញកំពុង កសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជន សង្ស័យទាំងពីរ រួមជាមួយនឹងវត្ថុតាង ទៅកាន់តុលាការ ក្នុងការចាត់វិធាន ការតាមនិតិវិធីផ្លូវច្បា