បន្ទាប់ពីមាន ការភ្ញាក់ផ្អើល យ៉ាងកក្រើកពេញ ផ្ទៃប្រទេស ក៏ដូចជាបណ្តាញ
សង្គមហ្វេសប៊ុក ករណីកូនប្រុស នាយហុងដា ដែលជាប់ពាក់ ព័ន្ធករណីឃាតកម្ម សម្លាប់ប្រពន្ធ ក្រោយរបស់ ឳពុកខ្លួន (នាយហុងដា) ហើយគេចខ្លួនបាត់ នៅពេលនេះ ជនសង្ស័យ ត្រូវបានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ ក្រោយពេលក ម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ សាកសួរ ជនសង្ស័យ បានសារ ភាពជាបឋម គួរឲ្យស្លុតចិត្ត និងភ្ញាក់ផ្អើលថា មូលហេតុ ព្រោះតែខ្លួន ញៀនថ្នាំអត់ លុយទិញជក់ ទើបសម្លាប់ ម្តាយក្រោយ ប្លន់យកគ្រឿង អលង្កានិងលុយ ទៅទិញថ្នាំញៀនជក់ ក្នុងប្រតិបត្តការនេះ កម្លាំងអាវុធហត្ថ ឃាត់ខ្លួនបាន ពីរនាក់ គឺកូនប្រុស នាយហុងដា និងស្រីស្នេហ៍ នៅផ្ទះគ្មានលេខ ក្រោយវិហាចាម ភូមិ1 សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ៕