ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

បទល្មើសព្រៃឈើ នៅតែធ្វើសកម្មភាព ដឹកជញ្ជូន ​ឆ្លងកាត់ និង​ដឹក​ចេញពី ខេត្តកំពង់ធំ កំពុងបន្តកើតមាន ដូចភ្លៀងរលឹម

បទល្មើសព្រៃឈើ នៅតែធ្វើសកម្មភាព ដឹកជញ្ជូន ​ឆ្លងកាត់ និង​ដឹក​ចេញពី ខេត្តកំពង់ធំ កំពុងបន្តកើតមាន ដូចភ្លៀងរលឹម

ខេត្ត​កំពង់ធំ វិធានការរបស់រដ្ឋាភិបាល ដែលបានដាក់ចេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦​ ក្នុង​ការ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើសព្រៃ​ឈើ និងការរត់ពន្ធឈើ ឆ្លងដែនចូលទៅប្រទេសវៀតណាម ដោយខុសច្បាប់នោះ ត្រូវបានមជ្ឈដ្ឋាន នានាវាយតម្លៃថា អយុត្តិធម៌ណាស់ ចំពោះសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដ៏ខ្ពង់ខ្ពស់ ​ព្រោះពួកមេក្លោង និងពួកមន្ត្រីខិលខូច ដែលបានឃុបឃិតគ្នានោះ ពុំបានទទួលទោស ទណ្ឌ ឱ្យបានសមរម្យ ទៅតាមផ្លូវច្បាប់នោះទេ ចំណុចអវិជ្ជមានអស់ទាំងនេះ ហើយ ដែលធ្វើឱ្យ ប្រជាពលរដ្ឋអស់សង្ឃឹម ជំនឿទៅលើគណបក្ស ប្រជាជនកម្ពុជានោះ ជាពិសេស គណបក្សប្រឆាំង តែងតែឆ្លៀតឱកាស យកចំណុចខ្វះចន្លោះនេះ មករិះគន់ចំៗ ចំណុចខ្លាំងៗថា គណបក្សប្រជាជនកម្ពុជា អសមត្ថភាព ក្នុងការដឹកនាំ បានបណ្ដែត បណ្ដោយឱ្យ ពួកមេឈ្មួញ និងមន្ត្រីខិលខូច ដែលជាជនឆ្លៀតឱកាសនិយម ឃុបឃិតគ្នាប្រព្រឹត្តិបទល្មើស ធនធានធម្មជាតិ គ្រប់បែបយ៉ាង ជាពិសេសការកាប់បំផ្លាញព្រៃឈើ ការរុករាន ទន្រ្ទានយកដីព្រៃរបស់រដ្ឋ ការចរាចរឈើ ការរត់ពន្ធឈើ ឆ្លងដែនដោយខុសច្បាប់ នាពេលកន្លងមកបានរួចខ្លួនរស់ នៅក្រៅសំណាញ់ច្បាប់ យ៉ាងរំភើយ។
​ជាក់ស្តែង កាលពីរសៀលថ្ងៃទី១៣ ខែឧ​សភា ២០១៧នេះ ​មាន​រថយន្ត​ហ៊ីយ៉ាន់​ដាយ​ ដឹក​ឈើធ្នង់​ខុស ​ច្បាប់​ចំនួន​៧៤ដុំ​ ដែលមានម្ចាស់ ឈ្មោះ ​ធា ​ ភេទ​ប្រុស អា​យុ​២៦​ឆ្នាំ​ រស់នៅភូមិព្រែកតាមាក់ ​ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ កំពង់ថ្ម​ សហ​ការ​ជា​មួយ ​កម្លាំងកងរាជ​អាវុធ​ហត្ថ​ ស្រុក​សន្ទុក ​ ស្ទាក់​ចាប់​បានរថយន្ត​ម៉ាក់​ ហ៊ីយ៉ាន់ដាយ ​ ដឹកឈើ​ធ្នង់ ៧៤ដុំ​នោះ នៅចំណុច​ភូមិវាំងត្បូង​ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈពេលរថយន្ត កំពុង​ដឹក​ឈើ​​ចេញ​ពី​ ទីរួមខេត្ត​កំពង់​ធំ។
ក្នុងនោះលោក ស្រី សំណាង មេបញ្ជាកា​រ កង​រាជអាវុ​ធ​ហត្ថស្រុកសន្ទុក បានអោយដឹងថា​ ៖ បន្ទាប់ពីបានទទួលព័​ត៏​មាន ពី​ភ្នាក់ងារ​ភ្លាម ​លោកបានបញ្ជារ​អោយកំម្លាំងអាវុធហត្ថ​សហ​ការ​ និងរដ្ឋបាលព្រៃឈើ​ បានត្រៀមកម្លាំង ចាំស្ទាក់ចាប់ លុះមួយសន្ទុះក្រោយមក ក៏បានប្រទះឃើញ រថយន្តនោះគួរឱ្យសង្ស័យ ធ្វើដំណើរចេញមក ពីខេត្តកំពង់ធំ​ ខណៈពេលនោះ កម្លាំងសមត្ថកិច្ចចម្រុះ យើង បានស្ទាក់ឃាត់សួរ​នាំ​ ទៅឃើញ​ដឹកឈើ ពេញប្រៀប ហើយគ្មានច្បាប់ ក៏បាននាំយក​រថ​យន្ត​ដឹក ​ឈើ​គ្មា​នច្បាប់​នោះ ​ប្រគល់ទៅ​អោយ​ជំនាញផ្នែករដ្ឋបាលព្រៃឈើ​កំពង់ថ្ម​ ព្រមទាំងបានឃាត់ខ្លួ នអ្នកបើកបរ និងអ្នករួមដំណើរចំនួន២នាក់ ស្រីមួយនាក់ ប្រុសម្នាក់់ យកទៅ​សួរ​នាំ នៅទីស្នាក់ការ ផ្នែក​រដ្ឋបាលព្រៃឈើ​ កំពង់ថ្ម ដើម្បីសួរនាំធ្វើកំណត់ហេតុ កសាងសំណុំរឿង បញ្ជូនបន្ត ទៅសាលាដំបូងខេត្តកំពង់ធំ ចាត់ការឱ្យបានធ្ងន់ធ្ងរ ទៅតាមនីតិវិធី នៃច្បាប់
លោកសុទ្ធ ម៉ារី នាយផ្នែករដ្ឋបាល ព្រៃឈើកំពងថ្ម បានអោយដឹងថា៖ឈើដែលផ្ទុកនៅលើរថយន្ត​ម៉ាកហ៊ី​យ៉ាន់​ដាយនោះមានចំនួន ៧៤ដុំ​ស្មើរនិង ១៣,៧១ម៉ែត្រគូប​ ជាប្រភេទឈើ​ប្រណិត {ធ្នង់}។ ជាក់ស្ដែង វត្ថុតាង ត្រូវបានរឹបអូសយកមករក្សារទុក ​នៅទីស្នាក់ការ​ ផ្នែក​រដ្ឋបាលព្រៃឈើ​កំពង់ថ្ម រីឯ ចំណែកអ្នកបើកបរ រថយន្ត និងអ្នករួមដំណើរត្រូវ បានកសាងសុំណុំរឿង បញ្ជូនបន្តទៅថ្នាក់លើ ដើម្បីចាត់វិធានការតាម ផ្លូវច្បាប់ជាធរមាន៕

 

18447280_415970342118670_200792406464840876_n 18447567_415970398785331_6635358779199508946_n 18527644_415970385451999_7779021848056776229_n 18403592_415970362118668_4612966145146734891_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84