ព័ត៌មាន​ថ្មី
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​ខេត្ត​កំពង់ចាម​» => ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅពេល​ធនធានមនុស្ស​ខេត្ត​ព្រៃវែង ៦០០​អង្គ​/​នាក់​ទៀត បាន​បញ្ចប់​វគ្គ​ជំនាញ​រដ្ឋបាល​កុំព្យូទ័រ និង​កាត់ត​វីដេអូ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្តែង​ក្តីបារម្ភ បើទោះបី​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១១​ខែ ដើមឆ្នាំ​២០២៤ នេះ មានការ​ថយចុះ​ក្តី​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ => អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​ => ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ => ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង មិន​មាន​ការបង្ខិតបង្ខំ នោះឡើយ​ => ឯកឧត្តម ស សុខា ៖ ៤៦​ឆ្នាំ​មកនេះ ស​.​ស​.​យ​.​ក​. មាន​ភាពចាស់ទុំ​ក្នុង​ការងារ​រួមចំណែក​បម្រើ​សង្គមជាតិ​ => សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​
0

ឯកឩត្ដម ខួយ ឃុន ហ៊ូរ បានរាបចំ ​ពិធី​សម្ពោធ ​កុដិនិងសមិទ្ធផល នានា​នៅ វត្តសេដ្ឋារាម​ហៅវត្ត គោចិនលែង​ នៅ ឃុំថ្មី​ស្រុក​ទឹក​ឈូ

ឯកឩត្ដម ខួយ ឃុន ហ៊ូរ បានរាបចំ ​ពិធី​សម្ពោធ ​កុដិនិងសមិទ្ធផល  នានា​នៅ វត្តសេដ្ឋារាម​ហៅវត្ត គោចិនលែង​ នៅ ឃុំថ្មី​ស្រុក​ទឹក​ឈូ

ខេត្តកំពត៖ កាលពីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០១៧ ឯកឧត្ដម ខូយ ឃុនហ៊ួរ រដ្ឋ​លេខា​ធិការ​ទីស្ដីកា រ​គណៈរដ្ឋមន្ត្រី និង​លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាង ​រាស្រ្ត​មណ្ឌល​កំពត បានអញ្ជើញជា អធិបតី​ក្នុងពិធី សម្ពោធ​កុដិ និងសមិទ្ធផល ​នានា​នៅវត្ត​សេដ្ឋា​រាម ហៅវត្ត​​ គោចិនលែង  ស្ថិតក្នុង​ភូមិគោចិនលែង ឃុំថ្មី ស្រុក​ទឹក ​ឈូ​ខេត្ត​កំពត​។ នៅក្នុង​ឱកាសនោះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម ចាន់-ចេស្ដា​អភិបាល ​នៃ​គណៈភិបាល​ខេត្តនិង ឯកឧត្ដម​អ៉ឹង ​ម៉េង​ហួ រ​ប្រធានក្រុម​ប្រឹក្សា ​ខេត្ត​ផងដែរ​។​
លោកនាក់ សុវណ្ណា​រី អភិបាល​នៃគណៈ អភិបាល​ស្រុក​ទឹក​ឈូ បានអោយដឹង​ថា ៖ វត្តសេដ្ឋារាម​ហៅវត្ត គោចិនលែង ​នេះ​បាន​ចាប់ កកើតឡើង និងកសាងនូវ សមិទ្ធផលនានាជា បន្តបន្ទាប់ នៅក្នុងឆ្នាំ ១៩៩៩ ។ ដោយឡែក កុដិមួយខ្នង​ដែល ធ្វើពិធីសម្ពោធ​នាពេលនេះ​បានចាប់ កសាងឡើង នៅ​ឆ្នាំ២០០៩ មានទំហំ ៨ម៉ែត្រ គុណ​១២ម៉ែត្រ កម្ពស់ ពីរជាន់ចំណាយ ​អស់ថវិកា ៦,១១១៥ដុល្លា។​
មានប្រសាសន៍​សំណេះសំណាល  ឯកឧត្ដម ខូយ ឃុនហ៊ួរ បាន​នាំមកនូវ ប្រសាសន៍​ផ្ដាំផ្ញើ ការសាកសួរ​សុខ​ទុក្ខ ​ពីសម្ដេច​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា ណាចក្រ​កម្ពុជា និងសម្ដេច​កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន​សែន ជូនដល់ប្រជាពលរដ្ឋ នាឱកាសនោះ។​ ដែលជានិច្ចកាល សម្ដេច​ទាំងទ្វារតែងតែ បាន​យកចិត្តទុក ដាក់គិតគូខ្ពស់ ពីសុខទុក្ខលំបាក ក្ដីកង្វល់ បញ្ហាប្រឈមនិង សំណូមពរនានា របស់ប្រពលរដ្ឋ និងបានខិតខំដោះស្រាយ និងស្វែងរកគ្រប់ មធ្យោបាយ ដើម្បីដឹកនាំ​ប្រទេសជាតិឈាន  ឆ្ពោះទៅកាន់ភាព រីកចម្រើន ជាបន្តបន្ទាប់​និងកាត់បន្ថយ បានភាពក្រីក្រ របស់ប្រជាពលរដ្ឋ អោយបាន នៅកម្រឹត រាបបណ្ដើរៗ។​
ឯកឧត្ដម​ខូយ ឃុនហ៊ួរ​បានមាន ប្រសាសន៍​បន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នក្រោមការដឹកនាំ ​ដ៏ត្រឹមត្រូវ​របស់ស ម្ដេចតេជោហ៊ុន សែន បានបង្កលក្ខណៈ ជូនដល់ ប្រជាពលរដ្ឋ​មាន សេរីភាព​ជំនឿ លើសាសនា​និង ប្រកបមុខរបរ​ស្របច្បាប់ ផ្សេងៗ​តាមជំនាញ និងចំណង់ចំណូលចិត្ត រៀងៗខ្លួនដើម្បីបង្កើន ជីវភាពគ្រួសារ។​
ឯកឧត្ដម​រដ្ឋ​លេខា​ធិកា រ​ក៏បានរំលឹក​ថាប្រទេស ជាតិបើគ្មាន សុខសន្តិភាព​គឺកុំថាឡើយកា រអភិវឌ្ឍ​ន៍ សូម្បីសិទ្ធសេរីភាព ផ្សេងក៏គ្មានដែរ។​ ដូច្នេះតាមរយៈ​គោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់សម្ដេចតេជោហ៊ុន​សែន គឺបានពង្រឹង និងធានាបាននាំមកនូវសុខសន្តិភាពស្ថិរភាពនយោបាយផ្ទៃក្នុងបានល្អប្រសើរ រួមនិងការកសាងបាននូវសមិទ្ធផលធំៗជាច្រើនទៀតជូនជាតិនិងប្រជាជនយើង។​ហើយក្នុងនោះសម្ដេចក៏បានខិតខំយកចិត្តទុកដាក់បង្កើតការងារជូនប្រជាពលរដ្ឋអោយបានកាន់តែច្រើនឡើងដើម្បីបង្កើនជីវភាពអោយបានល្អប្រសើរជាបណ្ដើរៗ តាមរយៈការគៀរគរប្រភពទុននិង ទាក់ទាញ​ដៃគូ​វិនិយោគ​ទុនបង្កើតរោងចក្រ សហគ្រាស មករកស៉ីនៅកម្ពុជាផងដែរ ឯកឧត្ដម​ខូយ ឃុនហ៊ួរ​ក៏បាន
កោតសរសើរ ចំពោះ​ព្រះសង្ឃ អាចារ្យ​គណៈ កម្មការវត្ត ប្រជាពុទ្ធ​បរិស័ទរួម និង សប្បុរសជន​ជិតឆ្ងាយ ដែលបានរួម សាមគ្គីគ្នា​កសាង នូ​វសមិទ្ធផល​នានា
ក្នុងវត្តនេះ ឡើង​ទុកស ម្រាប់​ប ម្រើ​ប្រយោជន៍ ​ក្នុង​វិស័យ​ពុទ្ធ​ចក្រ។
ជាមួយនេះដែរ ឯកឧត្តមក៏បាន សំណូមពរដល់ ប្រជាពលរដ្ឋ អោយមានជំនឿ ទុកចិត្តលើការ ដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេច តេជោ​ហ៊ុន​សែន ដែលបច្ចុប្បន្ន​ ប្រទេស​ជាតិ​កំពុងមានការ អភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យប ម្រើបាននូវសេចក្ដី ត្រូវការរបស់ ប្រជាពលរដ្ឋ ហើយឈានដល់ ដំណាក់កាល មួយដែលធ្វើ អោយជីវភាព​ ប្រជាជន​មានការរីកច ម្រើននៅក្នុងគ្រួសារ ដូច្នេះ​ហើយ​ ឯកឧត្ដម​ខូយ ឃុនហ៊ួរ ក៏បានអំពាវនាវ ដល់​ប្រជាពលរដ្ឋ ទាំងអស់ អោយចូលរួម បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ​សង្កាត់ នាពេលខាង មុខ​អោយបាន គ្រប់គ្នា ក្នុង​ឱកាសនោះ ឯកឧត្ដម ខូយ ឃុនហ៊ួរ ក៏បានប្រគេនថវិកា ដល់ចៅអធិការ វត្ត​ចំនួន ជាង​៦០០០ដុល្លា សម្រាប់សងថ្លៃ ការជំពាក់​ នៃការកសាង កុដិនេះនិង បានជូន ក្រណាត់ស និងថវិកា មួយចំនួន ​ដល់ចាស់ៗ ព្រមទាំង ចូលរួមរាប់ ដល់ព្រះសង្ឃ ផងដែរ៕

 

18193739_410268452688859_5303361318969198_n 18221903_410268902688814_1699067359328750529_n 18198737_410268306022207_2118527249389219972_n 18221826_410269026022135_8462914989514929001_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84