ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ វេលាម៉ោងប្រហែល ៤ និង ១៥ នាទី បុរសម្នាក់ចេញពីហូបការជិះម៉ូតូ ក្នងស្ថានភាពស្រវឹងធ្លាក់ជង្ហុគ បត់កម៉ូតូ មនុស្សដាំក្បាលចុះក្រោម បាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោងប្រហែល ៤ និង ១៥ នាទី រសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៥នេះ នៅភូមិដុងអរញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះ តូ ផល្លា អា៥២ ឆ្នាំ រសនៅអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងម៉ូតូម៉ាកហុងដា ឌ្រិម ធុនសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជយ័ 1C- 1051 បើកបរ ក្នុងស្ថានភាពស្រវឹង ។
លោក ម៉ា រិន នាយនគរបាលប៉ុស្តិ៍ រដ្ឌបាលនិមិត្ត បានរាយការណ៍ប្រាប់មកសារព័ត៌មានអំណាចប្រជាជន តាមទូរសព្ធ័ថា មុនពេលកើតហេតុជនរងគ្រោះ ទើបចេញពីហូបការ នៅភូមិនិមិត្ត ៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ពេលមកដល់កន្លែងកើហេតុ បើកម៉ូតូ ធ្លាក់ជហ្ហុគ បត់កម៉ូតូ មនុស្សដាំក្បាលចុះក្រោមស្លាប់ដោយខ្លូនឯង ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ៕