ខេត្តបន្ទាយមានជ័យ៖ សូមគោរ ជូនសម្តេច អគ្គមហាសេនា បតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា សូមមេត្តាជ្រាប ដ៏ខ្ពង់ខ្ពស់បំផុត បងប្អូន ជនពិការជាអតីត កងកម្លាំង ផ្តាច់ខ្លួនខ្មៃរ ក្រហមនៅក្នុង ស្រុកម៉ាឡៃ មានទុក្ខយ៉ាងធំ ចំពោះដីធ្លី របស់ពួកគាត់ ដែលសម្តេច បានប្រកាសប្រគល់ជូន ពួកកាត់ក្នុង មួយគ្រួសារ ៥ហិកតា ក្នុងឆ្នាំ១៩៩៧ ប៉ុន្តែឥឡូវត្រូវបាន អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនថៃ ហៃសួគរ៍ រំលោភបំពាន ពុំអោយពួកគាត់ ទៅភ្ជួរាស់ទៀតទេ ហើយលោក អែម សុខា អភិបាលនៃគណៈអភិ បាលស្រុកម៉ាឡៃ បានឃាត់ខ្លួន ជនពិការឈ្មោះ កែវយ៉យ នៅអធិការរដ្ឋាន នគរបាល ស្រុកម៉ឡៃ អស់រយៈ ពេល៥ម៉ោង ក្នុងការសួរ ចម្លើយគាត់ អំពីរឿង គាត់នាំគ្នា ទៅរស់នៅ លើដីដែល សម្តេចប្រកាស ជូនពួកគាត់ ក្នុងមួយគ្រួសារ ៥ហិការ នោះ ឥឡូវនេះ ពួកគាត់បាន សម្រេចចិត្តទៅ ជួបសម្តេចផ្ទាល់ ដើម្បីអោយសម្តេច ជួយអន្តរាគមន៏មក សាលាខេត្ត បម្ទាយមានជ័យ ចេញប័ណ្ណកម្ម សិទ្ធសំរាប់ពួកគាត់ ពួកគាត់គ្នាន ក្តីសង្ឃឹមជា មួយអាជ្ញាធរឃុំ ស្រុក ខេត្ត ទៀតទេមានតែសម្តេច ទេដែលជួយបង ប្អូនជនពិការ ទាំងនេះបាន ជាថ្មីម្តងទៀត ខ្ញុំបាទសូម គោរពជូនពរសម្តេច និង សម្តេចកិត្តិ ព្រឺទ្ធបណ្ឌិត និង បុត្រា បុត្រី ចៅប្រុស ចៅស្រីរបស់សម្តេច ជួបប្រទះតែពុទ្ធពរ បួនប្រការ គឺអាយុ វណ្ណៈ សុខៈពលៈកំបីឃ្លាងឃ្លាតឡើយ៕