ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹក ថ្ងៃទី៧ ខែឩសភា ឆ្នាំ២០១៧
នេះ ឯកឧត្តម បានអញ្ជើញជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋ
ចំនួន ៣៨៨៦នាក់ មកពីឃុំផ្គាំ ស្រុកស្វាយចេក និងឃុំគោក កឋិន ស្រុកថ្មពួក នៅបរិវេណវត្ត គោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួកឯក ឧត្តមឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ានប្រធាន ក្រុមការងារ ថ្នាក់ជាតិចុះ ជួយខេត្តមានប្រសាសន៍ ថ្លែងការកោត សរសើរចំពោះ មន្ត្រីមូលដ្ឋាន និងក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា គ្រប់ថ្នាក់ដែល បានខិតខំ ប្រឹងប្រែងលះ បង់ធនធាន ថវិកាផ្ទាល់ខ្លួន ក្នុងសកម្មភាព មនុស្សសធម៍ ការចុះជួយ ប្រជាពលរដ្ឋ មានទុក្ខលំបាក រងគ្រោះដោយខ្យល់ កន្ត្រាក់ជាដើម ដូចរយៈ ពេលថ្មីៗនេះ បានជួយ ប្រជាពលរដ្ឋ បានទាន់ពេលវេលា ដែលខុសពី គណបក្ស នយោបាយខ្លះមិន ឃើញមុខចុះ មកជួយពួកគាត់៕