ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក្រោយបញ្ចប់កម្មវិធី សំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅស្រុកថ្មពួក ព្រឹកមិញ បានបន្តដំណើ រចុះជួបដោះស្រាយបញ្ហា ប្រជាពលរដ្ឋរងគ្រោះ ខ្យល់កន្ត្រាក់ ២៣គ្រួសារ នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ភ្លាម ក្រោយពេល ទទួលបានព័ត៌មាន នូវហេតុការណ៍ ខ្យល់កន្ត្រាក់ បានកើតឡើង កាលពីយប់ថ្ងៃទី០៦ ខែឧសភា ម្សិលមិញ។
កាលពីថ្ងៃទី០៦ ខែឧសភា ម្សិលមិញ ឯកឧត្តមក៍បានអញ្ជើញ ទៅជួបដោះស្រាយ នៅឯឃុំគោករមៀត ស្រុកថ្មពួក ៣៣៣គ្រួសារផងដែរ។