នាយរងប៉ុស្តិ៍ឈ្មោះ ឈាន ពិសិដ្ឋ លួចបាញ់នាយរងប៉ុ ស្តិ៍អន្តោរប្រវេសន៍ ប៉ោយប៉ែតជាច្រើនគ្រាប់ ក្នុងនាមជា មនុស្សជំនាន់ ក្រោយខ្ញុំសូមផ្ដាំ កុំធ្វើការយក ភាពមោទន នៃខ្លួនឯងមកប្រើ មនុស្សចាស់ ជំនាន់មុន គាត់ស្គាល់ទឹកក្ដៅ ទឹកត្រជាក់ មុនយើង ងើយស្កក ឱនដាក់គ្រាប់ បន្ទាយមានជ័យៈ នាយរងប៉ុស្តិ៍ អន្តោរប្រវេសន៍ ម្នាក់នៃច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ត្រូវបានគេ រាយការណ៍ថា ត្រូវនាយរង ប៉ុស្តិ៍ដូចគ្នាលួច បាញ់ពីក្រោយ ជាច្រើនគ្រាប់ តែសំណាងល្អ មិនរង របួសធ្ងន់ធ្ងរ ហេតុកាណ៍នេះ បានកើតឡើងនៅ ម៉ោងប្រមាណ ៨និង៤៥នាទីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ក្នុ ងបរិវេណប៉ុស្តិ៍ អន្តោរប្រវេសន៍ប្រភពបាន បញ្ជាក់ថា អ្នកដៃដល់ មានឈ្មោះ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិអន្តោរ ប្រវេសន៍ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត បានប្រើប្រាស់ អាវុធខ្លីម៉ាកហ្វេ អាកុលបាញ់ ច្រើនគ្រាប់ ទៅលើឈ្មោះ សេម មករា ជានាយរង ប៉ុស្តិក្នុងអង្គ ភាពដូចគ្នា
គ្រាប់ទីមួយ បានបាញ់ចំស្មារខាង ឆ្វេងបណ្តាលអោយ ដាច់រលាត់ ហើយគ្រាប់បន្ត បន្ទាប់មិនផ្ទុះ ធ្លាក់រាយប៉ាយ នៅកន្លែង កើតហេតុ
លោក សេម មករា បានអោយ អង្គភាព CAM POST ដឹងថា នៅព្រឹកកើត ហេតុគឺលោក បានទទួលបទ បញ្ជាពីនាយប៉ុស្តិ៍ អោយហៅបុគ្គល ពីររូបមក ធ្វើការអប់រំ
ពេលនោះឈ្មោះ ឈាន ពិសិដ្ឋ និងឈ្មោះ គឹម កែវរក្សា ជាមន្ត្រីបែបបទចូល ក៏បានជិះរថយន្ត មកដល់ហើយ ឈាន ពិសិដ្ឋ ក៏បានស្រែក ជេរខ្លាំងៗ ទៅលើលោក
បន្ទាប់ពីលឺដូ ច្នេះលោកក៏បាន ចេញពីបន្ទប់ មកសួរនាំហើយ ក៏ដើរចូល ទៅក្នុងបន្ទប់វិញ ស្រាប់តែឈ្មោះ ឈាន ពិសិដ្ឋ ដកកាំភ្លើង បាញ់ទៅលើរូបលោក ក្នុងចេតនា ប៉ុនប៉ងសម្លាប់ តែសំណាងល្អ គ្រាប់បាន ត្រឹមតែកេត ស្មាររងរបួសតិចតួច ភ្លាមនោះលោកនាយប៉ុស្តិ ស៊ឹម សំអាត រួមនឹងមន្ត្រីផ្សេងទៀត ក៏បានស្ទុះមក ចាប់ឈ្មោះ ឈាន ពិសិដ្ឋ ដើម្បីដកយក កាំភ្លើងចេញ
សូមបញ្ជាក់ថា ក្រោយដកយក កាំភ្លើងចេញ ឈ្មោះ ឈាន ពិសិដ្ឋ ក៏បានរត់មក បើកឡានចេញ ទៅបាត់ ដោយសុវត្ថិភាព៕