ខេត្ត បន្ទាយមានជ័យ៖ កាលពីព្រឹក ថ្ងៃទី១២ ខែមេសារ ឆ្នាំ២០១៧នេះ ឯកឧត្តម គោស៊ុំ សារឿត រដ្ឋលេខាធិការ ក្រសួងធន ធានទឹក និងឧត្តុនិយម ជាអនុប្រធាន ក្រុមការងារថ្នាក់ កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក ស្រុកភ្នំស្រុក បានអញ្ជើញ ជាអធិបតីក្នុង ពិធីសម្ភោធ ឆ្លងសមិទ្ធផល នានារួមមាន ផ្លូវចាក់ បេតុង១ខ្សែ ទទឹង ៧ម៉ែត្រ និងបណ្តោយ១៥០ម៉ែត្រ ,រូបសំណាក់ ព្រះពុទ្ធសាងផ្នួស ,និងរូបគ្រុឌ១គូ ដែលជាថវិកា សាងសង់របស់ ឯកឧត្តម និងលោកជំទាវ រួមជាមួយសប្បុរ សជនក្នុង និងក្រៅស្រុក នៅក្នុងវត្ត សុវណ្ណក្ខាសត្ថា រាម(ហៅវត្តកណ្តាល) ក្នុងពិធីសម្ភោធ ឱកាសនោះ ឯកឧត្តមបាន ផ្តល់អំណោយដល់ ប្រជាពលរដ្ឋចូលរួម ៥០០នាក់ ក្នុង១នាក់ៗ ទទួលបានថវិកា ១មឺនរៀល សារុង១ សិស្សានុសិស្ស១០០នាក់ ក្នុង១នាក់ ថវិកា ៣ពាន់រៀល និងសម្ភារៈ សិក្សាមួយចំនួន
លោកគ្រូអ្នកគ្រូ ៥នាក់ ក្នុង១នាក់ ថវិកា ៥មឺនរៀល សារុង១ និងតាជីយាយជី ៥០នាក់
ក្នុង១នាក់ ថវិកា ១មឺនរៀល និងក្រណាត់ ស១ដុំផងដែរ៕