ភ្នុំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នេះ សម្ដេច វិបុល ដេនាភក្ដី សាយ ឈុំ ប្រមុខរដ្ដ ស្ដីទី នៃព្រះរាជាណាច ក្រកម្ពុជា បានចូលរួម ក្នុងពិធីសម្ពោធ សាលាគណខណ្ឌ កុដិ និងពិធីស្រោច ស្រពសុគន្ធវារី ក្នុងនាម ជាកូនខ្មែរ និងជាអ្នក កាន់ពុទ្ធ សាសនា ដែលជាសាស នារបស់រដ្ឋ ខ្ញុំបាទមានក្តីរំភើប និងរីករាយក្រៃលែង ដោយបាន មើលឃើញការ រីកចម្រើនឥត ឈប់ឈររបស់ ប្រទេសកម្ពុជា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹក នាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី
ខ្ញុំបាទសូមរំ លឹកបន្តិច យើងសង្កេត ឃើញយ៉ាងច្បាស់ថា ក្នុងរបបដ៏ខ្មៅង ងឹតប្រល័យពូជ សាសន៍ប៉ុលពត ធ្វើឲ្យវត្តអា រ៉ាមរបស់ ព្រះពុទ្ធសាសនា ក៏ដូចជាព្រះវិហារ របស់សាស នាម៉ូស្លីម និងសាសនា ដ៏ទៃទៀត ត្រូវបានបំ ផ្លិចបំផ្លាញ ឫយកទៅ ធ្វើជាឃ្លាំង និងជា ទីកន្លែងចិញ្ចឹម សត្វជាដើម ហើយមិនតែ ប៉ុណ្ណោះសិទ្ធិ សេរីភាពខាង ជំនឿសាសនា ត្រូវបានហាម ឃាតទាំងស្រុង ហេដ្ឋារច នាសម្ព័ន្ធ ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន សំណង់អា គារតូចធំ ត្រូវបានបំផ្លាញ ចោលទាំងស្រុង និងបាត់ បង់ជីវិតប្រជាពល រដ្ឋជាង ៣លាននាក់ ព្រមទាំង បង្កការឈឺ ចាប់យ៉ាងធ្ងន់ ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្ត បន្ទាប់ពីមហា ជ័យជំនះ ៧ មករា ក្នុងរយៈពេល ៣៨ឆ្នាំកន្លង មកនេះ ក្រោមការដឹកនាំ របស់គណ បក្សប្រជាជនកម្ពុជា បានពុះពារ ដឹកនាំប្រទេស ដោយជំនះ រាល់ឧបសគ្គ និងការលំបាក រាប់ម៉ឺនជំពូក និងសម្រេច បានសមិទ្ធផល ធំៗជាប្រវត្តិសា ស្រ្តជាច្រើន ដែលបាននាំ ប្រទេសជាតិ ចេញផុតពី ស្រមោលខ្មៅ និងការឈឺ ចាប់ពីអតីតកាល តាមរយៈការដាក់ ចេញនូវនយោ បាយឈ្នះឈ្នះ របស់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា នៅឆ្នាំ១៩៩៨ បាននាំមក នូវការបង្រួប បង្រួមផ្សះ ផ្សាជាតិ ឯកភាពជាតិ សន្តិភាព ស្ថិរភាពន យោបាយ អធិបតេយ្យភាព និងបូរណ ភាពទឹកដី ក្រោមដំបូលរដ្ឋ ធម្មនុញ្ញតែមួយ ដែលមិនធ្លាប់ មានក្នុងប្រវត្តិ សាស្រ្តកម្ពុជា យុត្តិធម៌ និងសមធម៌ សង្គមបាន ការពារយ៉ាង តម៉ត់ចត់ និងបានលើក កម្ពស់ឱ្យកាន់ តែប្រសើរ ឥតឈប់ឈរ
ជាង៣០ឆ្នាំ កន្លងមកនេះ បានបង្ហាញ យ៉ាងច្បាស់ មិនអាច កាលៃបាន ក្នុងនោះសមិទ្ធ ផលនានាត្រូវ បានកកើត ឡើងជាបន្តបន្ទាប់ ជាក់ស្តែងក្នុង ពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានយកចិត្ត ទុកដាក់ជំ រុញការដំឡើង ប្រាក់បៀរវត្ស មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ ឱ្យសម្រេចគោល ដៅជាង ១លានរៀល នៅឆ្នាំ២០១៨ និងការដំឡើង របបប្រាក់សោ ធននិវត្តន៍ ជំរុញការដំឡើង ប្រាក់ឈ្នួលអប្បប រមាសម្រាប់កម្មករ និយោជិក តាមរោងច ក្រកាត់ដេរ និងវាយនភណ្ឌឱ្យ សម្រេចគោល ដៅយ៉ាងតិច ១៦០ដុល្លារ នៅឆ្នាំ២០១៨ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីសម្រួល ការលំបាកផ្នែក ជីវភាពរបស់ ប្រជាពលរដ្ឋ កន្លងមក រាជរដ្ឋាភិបាល បានសម្រេចលុប ចោលប័ណ្ណបើក បរទោច ក្រយានយន្ត ដែលមានកម្លាំង ចាប់ពី១២៥ CCចុះក្រោម ការផ្ទេរកម្ម សិទ្ធិយានយន្ត ផ្អែកលើមូល ដ្ឋានការកាន់ កាប់ជាក់ស្តែង ដោយមិន តម្រូវឱ្យមាន ការបញ្ជាក់ ពីម្ចាស់ដើម លើកលែងការ យកពន្ធផ្លូវ ប្រចាំឆ្នាំសម្រាប់ ម៉ូតូគ្រប់ ប្រភេទ ការធ្វើលិខិត សម្គាល់យានយន្ត ដោយតម្លៃថោក និងឆាប់ការបញ្ចុះ ថ្លៃអគ្គីសនី និងការត បណ្តាញទឹកស្អាតក្នុង តម្លៃថោកដល់ ផ្ទះជួលរបស់ កម្មករ (ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅប្រជាពលរដ្ឋ ដែលប្រើប្រាស់ អគ្គីសនី តាមបណ្តាញជាតិ តម្លៃអគ្គីស នីនិងចុះមក ត្រឹម៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់អ្នក ប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ) ការលើកលែង និងការអនុ គ្រោះពន្ធប្រថាប់ ត្រាលើការ ទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ ក្នុងរង្វង់ញាតិ អជីវករលក់ ដូរតាមផ្សារ ដែលស្ថិតលើ ទីតាំងដីរបស់រដ្ឋ អាចផ្ទេរសិទ្ធិ កាន់កាប់ប្រើ ប្រាស់និងអាស្រ័យ ផលទៅកូនចៅ ឬអ្នកដ៏ទៃបាន ដោយមិនមាន កំណត់អាណត្តិ មិនយកភា ស៊ីផ្សារចំពោះ អ្នកលក់ដូ រដោយល្អី កញ្ច្រែង កញ្ជើនៅគ្រប់ ផ្សារផ្តល់ជូន ប្រជាជនដោយ ឥតគិតថ្លៃនូវ សេវាចុះ បញ្ជីកំណើត ចុះបញ្ជី អាពាហ៍ពិពាហ៍ បញ្ជីមរណភាព សៀវភៅ គ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ និងកំណត់ អត្រាការប្រាក់ ឥណនទានមិន អោយលើសពី១៨% ក្នុង១ឆ្នាំសម្រាប់ គ្រិះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលស្ថិតនៅ ក្រោមអណាព្យា បាលរបស់ ធនាគារជាតិ នៃកម្ពុជា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅការដើម
ដូចច្នេះ ក្នុងនាមខ្ញុំជា ប្រជាពលរដ្ឋ ខ្មែរមួយរូប ខ្ញុំសូមអំពាវ នាវឲ្យជនរួម ជាតិទាំងអស់ មេត្តាអញ្ជើញ ទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណ ត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះឱ្យ បានគ្រប់ៗគ្នា ហើយសូមប្រើ ប្រាស់សិទ្ធិផ្ទាល់ ខ្លួនបោះឆ្នោត ជូនគណបក្ស ណាដែលបង ប្អូនស្រឡាញ់ និងស្គាល់ទុក្ខ លំបាករបស់ ប្រជាពលរដ្ឋ ហើយតែងតែ នៅជាមួយ បងប្អូនគ្រប់ កាលៈទេសៈ លំបាក