ខេត្តព្រៃវែង ៖នៅថ្ងៃទី៣០ ខែ៣ ឆ្នាំ២០១៧ ម៉ោង១១.៣០នាទី នៅចំនុច ផ្ទះឈ្មោះ ប៉ាក់ ភឿង ភេទប្រុស អាយុ40ឆ្ន្នាំ ស្ថិតភូមិ ត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង
ជនសង្ស័យឈ្មោះ ប៉ាក់ ភឿង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកើតហេតុ ខាងលើ គឺជាកូនប្រសារ បានយក ប្រនង់ឫស្សី ប្រវែង១.២០ ម៉ែត្រ វាយទៅលើ ជីដូនចាស់ ម្នាក់ឈ្មោះ មាំង ឈិត ភេទស្រី អាយុ ៨៦ឆ្នាំ ដែលត្រូវជា ម្តាយក្មេក ជនសង្ស័យរស់នៅ ផ្ទះជាមួយគ្នា ចំនួន១ព្រនង់ បណ្តាល ឱ្យបែកក្បាល មានមុខ របួសប្រវែង10ស ម រងរបួសធ្ងន់ មូលហេតុឈ្មោះ ប៉ាក់ ភឿង ជាជនសង្ស័យ ស្រវ៉ឹងស្រា ជាប្រចាំហើយ ឈ្លោះ ប្រកែកគ្នា ជេបណ្តេញម្តាយ ក្មេកអោយចុះ ចេញពីផ្ទះរបស់ខ្លួន ម្តាយក្មេក មិនចុះចេញ ក៍វាយតែម្តង បច្ចុប្បន្នជនរង គ្រោះបងប្អូន បញ្ជូនទៅព្យា បាលនៅពេទ្យឯក ជនក្នុងភូមិ បណ្តោះអាសន្ន រីឯជនសង្ស័យ សមត្ថកិច្ច នគបាល បានឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិករដ្ឋាន ន គ បាល ស្រុក ដើម្បីបំពេញ តាមវិធីច្បាប់៕