ខេត្តកំពង់ធំ ៖ ថ្លែងនៅក្នុង ពិធីប្រកាស ផ្ទេរភារកិច្ច និងតែងតាំង មុខតំណែងថ្មី នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមអធិ បតីភាព ឯកឧត្តម នាយឧត្តមសេ នីយ៍នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានមាន ប្រសាសន៏ថា! សូមឲ្យលោក ស្នងការ ដែលទទួល តំណែងថ្មី ខិតខំបំពេញ ភារកិច្ច ឲ្យបានល្អ ក្នុងការអនុវត្ត ន៍យុទ្ធនាការ ទាំង៧ចំណុច រួមមានទី១ យុទ្ធនា ការកាពារ ធនធានធម្មជាតិ ដែលមានបទ ល្មើសព្រៃឈើ និងបទល្មើស ជលផល ទី២ យុទ្ធនាការ ប្រឆាំង គ្រឿងញៀន គឺសូមឲ្យ នគរបាល បន្តការ អនុវត្តន៍ និងធ្វើការ ផ្សព្វផ្សាយ ដល់ម្ចាស់ ហាងធំៗ សណ្ឋាគារ មីហ្គាដែន ហាងខារ៉ាអូខេ ដើម្បីឲ្យពួកគាត់ បានចូល រួមសហការ និងប៉ូលីស ទី៣យុទ្ធនាការ ទប់ស្កាត់បទ ល្មើសនៅ ទន្លេសាប ដែលកំពុង កើតមាន ធ្វើយ៉ាងណាឲ្យ កងកម្លាំងសមត្ថ កិច្ចចេះសហការ គ្នាជាមួយ មន្ត្រីជំនាញ ដែលជាប់ ពាក់ព័ន្ធ ដើម្បីចុះទៅ អនុវត្ត ឲ្យមានប្រសិទ្ធភាព ទី៤ យុទ្ធនាការ អនុវត្តច្បាប់ ចរាចរ ផ្លូវគោក គឺធ្វើយ៉ាងណា យើងត្រូវ នាំគ្នាជួយសម្រួល ដល់ការធ្វើដំណើ របស់ប្រជាពលរដ្ឋ ហាមមិនឲ្យ កាក់រថយន្ត តាមផ្កូវ ដើម្បីទារលុយ ពីអ្នកដំណើរ ជាដាច់ខាត ទី០៥ យុទ្ធនាការ ប្រឆាំងនឹង ល្បែងស៊ីសង ខុសច្បាប់គ្រប់ ប្រភេទ ដូចជាជល់មាន់ បៀរ ចាក់អាប៉ោង ៖ កន្ទុយលេខ ទី៦ លុបបំបាត់ ប៉ុស្តិ៍អាណា ធិបតេយ្យដែល ធ្វើប៉ះពាល់ដល់ ការធ្វើដំណើ របស់ប្រជាពលរដ្ឋ ឬប៉ុស្តិ៍ស្រប ច្បាប់ណា? ដែលបាន ទាលុយ ពីអ្នកធ្វើដំណើរ ត្រូវរាយ ការណ៍ជូន គណៈបញ្ជាការ ឯកភាពខេត្ត ទី៧កាត់បន្ថយឧ ក្រិដ្ឋកម្ម ដូចជា៖អំពើរ លួចប្លន់ គំនំសម្លាប់ និងបញ្ឈប់ រាល់ភាព អសកម្ម និងសូមឲ្យ លោកស្នងការថ្មិ និងស្នងការ រងចេះសហ ការគ្នា រវាងមន្ត្រីនគរ បាលក្នុងខេត្ត ដូចជានាយ នាយរងកា រិយាល័យ ដើម្បីត្រៀម កម្លាំងការពារ សន្តិសុខ សណ្តាប់ ធ្នាប់ឲ្យបានល្អ នាឱកាស បុណ្យចូលឆ្នាំ ប្រពៃណីខ្មែរនាពេល ខាងមុខនេះ ជាពិសេសសូម ឲ្យលោកស្នងការ ថ្មីអនុវត្តអ្វីទៅ តាមការសន្យា ខណៈក្រសួង មហាផ្ទៃ បានសម្រេច តែងតាំង លោកឧត្តម សេនីយត្រី អ៊ុកកុសល ជាស្នងការ ថ្មីជំនួសលោក ឧត្តមសេនីយ៍ទោ ជូសំអាន ដែលស្នង ការចាស់ អសមត្ថភាព ឱ្យឡើងឋានៈ ទៅកាន់ជាអនុ ប្រធាន នាយកដ្ឋាន ព្រហ្មទណ្ឌក្រ សួងមហាផ្ទៃ ថ្លែងនៅក្នុងពិធី ប្រកាស ផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង លោកស្នង ការនេះដែរ ឯកឧត្តមសុខលូ អភិបាល ខេត្តកំពង់ធំ មានប្រសាសន៍ ផ្តាំផ្ញើរ ដល់កងកម្លាំង ទាំងអស់ជា ពិសេសស្នងការថ្មី ត្រូវចេះរក្សា ភាពសាមគ្គី ផ្ទៃក្នុងឲ្យបានល្អ កុំឲ្យមាន រឿងអាស្រូវ បែកបាក់ផ្ទៃក្នុង ដូចមុនទៀត និងសូមឲ្យ សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ និងមន្ទីរជុំវិញខេត្ត ចេះសហការគ្នា បន្តការអនុ វត្តន៍ច្បាប់ ដើម្បីរួម ចំណែក ក្នុងការ អភិវឌ្ឍន៍ ហើយ១រយៈ ពេលចុងក្រោយ នេះបទល្មើស នៅខេត្តកំពង់ធំ ក៏បានថយចុះ គួរឲ្យកត់សម្គាល់ ក្នុងនោះ រួមទាំងគ្រឿង ញៀនផងដែរ៕