សិស្សនិស្សិត ប្រមាណ ១៩០០នាក់ មកពី ខេត្តបន្ទាយមានជ័យ កំពុងបន្តការ សិក្សាថ្នាក់ឧត្តមសិក្សា បានជួបជុំគ្នា ក្រោមបរិយាកាស សប្បាយរីករាយ ក្រៃលែង ដោយមានការយក ចិត្តទុកដាក់រៀប ចំអោយកម្មវិធី ជួបសំណេះសំណាល និងពិសារ អាហារសាមគ្គី ជាមួយសិស្សនិស្សិត មកពី ខេត្តបន្ទាយមានជ័យ ដែលបាន បន្តការសិក្សា នៅរាជធា នីភ្នំពេញ
ក្រោមអធិបតីភាព ឯកឧត្តមនាយ ឧត្តមសេនីយ៍ ឧបនាយ រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធាន ក្រុមការងារថ្នាក់ ជាតិចុះជួយខេត្ត បន្ទាយមានជ័យ និងមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជា ក្រុមការងារថ្នាក់ កណ្តាលចុះ ជួយខេត្ត នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ ហ្កាឌិនស៊ីធី ឋិតក្នុងពហុកីឡា ដ្ឋានមរតក សម្តេចតេជោ៕