ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

ឯកឧត្ដម ម៉ម ប៊ុនហេង​រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល​បាន​អញ្ជើញ ចុះ​មក​ផ្សព្វផ្សាយ អំពី​មេរោគ​ថ្មី ជម្ងឺឆ្លង​ដែល​មានឈ្មោះ​ថា​ហ្សីការ​

ឯកឧត្ដម ម៉ម ប៊ុនហេង​រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល​បាន​អញ្ជើញ ចុះ​មក​ផ្សព្វផ្សាយ អំពី​មេរោគ​ថ្មី ជម្ងឺឆ្លង​ដែល​មានឈ្មោះ​ថា​ហ្សីការ​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦​នេះ​ឯកឧត្ដម ម៉ម ប៊ុនហេង នឹង ឯកឧត្ដម លី សារី អភិបាលរង​ខេត្ត​ព្រមទាំង​លោក វេ​ជ្ជះ បណ្ឌិត កែវ សភ័ត្រា ប្រធាន​មន្ទីរ សុខាភិបាល​ខេត្ត អមដំណើ​ដោយ​លោក​វេជ្ជះបណ្ឌិត​ជាច្រើន​នាក់​ទៀត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឲ្យធ្វើ​ការប្រុងប្រយ័​ត្ន អំពី​មេរោគ​ថ្មី​ជា​ប្រភេទ​ជម្ងឺឆ្លង ដែល​មានឈ្មោះ​ថា ហ្សី​ការ​នៅ​ចំណុ​ចច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ។​

​ក្នុង​ពិធី​ចុះ​ពិនិត្យ​នឹង​ផ្សព្វផ្សាយ​អំពី​រោគ​ថ្មី ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ថមន្ត្រីក្រសួង​សុខាពិបា​លបាន​មានប្រសាសន៍ថា នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ អត្រា​មរណៈ​នៃ​ជម្ងឺ​នេះ ពុំទាន់​មាន​នៅឡើយ ។ បើទោះបី​មិនទាន់​មាន​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ោងណាក៏ដោយ ជម្ងឺ​នេះ​អាច​បង្ក​ផលវិបាក​បន្ទាប់ពី​មានការ​ឆ្លង​ពី​មេរោគ​ហ្សី​កានេះ រួច ប្រជាពលរដ្ឋ​មាន​សភាព​ដូចជា​ជម្ងឺ​ទន់​ដៃ​ទ​ជើង និង​ធ្វើឲ្យប៉ះពាល់​ដល់​ប្រព័ន្ធ​សសៃប្រាសាទ​របស់​ស្ត្រី​មាន​ផ្ទៃពោះ ទារក​អាច​ស្លាប់​នៅក្នុង​ផ្ទៃ​ម្ដាយ បាន​បើ​មិន​ស្លាប់​វិញ ក៏​ក្បាល​ទារក​មិន​ប្រក្រតី​ដែរ ភាគច្រើន​កើត​លើ​ស្ដ្រី​មាន​ទម្ងន់​៣​ខែ ហើយ​រហូត​មកដល់ពេលនេះ​មិនទាន់​មាន​ថ្នាំ​ព្យាបាល​រោគ​ជម្ងឺ​ហ្សី​កានេះ​ឡើយ​ទេ​។​

​ឯកឧត្តម​បាន​បញ្ជាក់ទៀតថា យើង​អាច​ការពារ​ជម្ងឺឆ្លង​នេះ​បាន​ដូច​ជា ត្រូវ​លប់បំបាត់​ជម្រក​មូស ការពារ​កុំឲ្យ​មូល​ខ្លាខាំ​នៅ​ពេល​ព្រឹក​និង​ល្ងាច​ក្មេង​និង​មនុស្ស ចាស់​ពេលដេក​ត្រូវ​ចង​ម៉ុង​ទាំង​ថ្ងៃ ត្រូវ​ស្លៀក​សំលៀក​បំពា​ឲ្យបាន​ជិតៗ ជៀសវាង​ក្នុង​ទី​ងងឹត ជាដើម ។ ឯកឧត្តម ម៉ម ប៊ុនហេង បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត ប្រសិនបើ​ធើ្វដំណើរ​ទៅកាន់​ប្រទេស​ដែល​កំពុង​មាន​ការ​រាត្បា​ត​ជម្ងឺ​ហ្សី​កានេះ ត្រូវ​អនុវត្ដ​ឲ្យបាន​ខ្ជាប់ខ្លួន នូវ​វិធី​ការពារ​ខ្លួន​ដូច​រាបរាប់​ខាងលើ​បើ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ គួរតែ​ជៀសវាង​ការធើ្វដំណើរ​ទៅ​កាន់​តំបន់​នេះ ហើយ​ប្រជាពលរដ្ឋ​ណា​សង្ស័យថា ខ្លួន​ឆ្លង​ជម្ងឺ​ហ្សី​កានេះ ត្រូវ​ទៅ​ម​នី្ទ​ពេទ្យ​ជា​ប្រញាប់​ហើយ​អាច​ធ្វើ​ការទាក់ទង តាម​លេខ​ទូរស័ព្ទ​០១២៨២៥៤២៤ និង​លេខ​ទូរស័ព្ទ​១១៥ បាន​ក្រោយពី​ចប់​ការពិនិត្យ និង​ធ្វើ​ការផ្សព្វផ្សាយ អំពី​ជម្ងឺ​ហ្សីកា ជូន​ដល់​អ្នកដំណើរ​នៅ​តាម​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត​រួចមក ឯកឧត្តម ម៉ម ប៊ុនហេង បាន​ចុះ​ទៅ​សួ​សុខទុក្ខ​អ្នក​ជម្ងឺ​នៅ​ដេក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ប៉ោយប៉ែ​ត​ហើយ​បាន​សារុង​ដល់​អ្នក​ជម្ងឺ​និង​អ្នក​កំដ​មួយ​ម្នាក់​ផង​ដែរ​៕
​ឈុត ម៉ៅ​

 

 

IMG-20161006-WA0051 IMG-20161006-WA0052 IMG-20161006-WA0046 IMG-20161006-WA0047 IMG-20161006-WA0048 IMG-20161006-WA0049 IMG-20161006-WA0050

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84