ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា

កំពង់ឆ្នាំង​÷ កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៤ ខ្ញុំបាទ សឿង​ប្រុស (​ហៅ​មក​រា​) និពន្ធ​នាយករង​អង្គភាព​ព័ត៌មាន VPN TV ONLINE បាន​ទទួល​ប្រភពព័ត៌មាន​ពី​ប្រជា​នេសាទ​ជំវិញ​ការនេសាទ​ដាក់មង​ដោយ​ខុសច្បាប់​នៅក្នុង​ចំណុច​ឡូ​តំបន់​អភិរក្ស​ព្រៃ​ខ្សាច់ ស្ថិតនៅ​ឃុំ ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​

​ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​នេះ​ភ្លាម ខ្ញុំបាទ សឿង​ប្រុស ក៏​បាន​ចុះ​មើល​និង​យក​ព័ត៌មាន​ជាក់ស្ដែង និង​បាន​ផ្ដិត​យក​រូបភាព និង​ថត​ជា​វីដេអូ មាន​ទាំង​(​ឡុក​ខេ​សិន​ទីតាំង​)​ថ្ងៃ​ខែ យ៉ាង​ពិតប្រាកដ ដោយ​ឃើញ​មានការ​លួច​នេសាទ​ដាក់មង​ខុសច្បាប់​ក្នុង​ចំណុច​ឡូ​អភិរក្ស​(​ព្រែក​តា​បា​)(​ព្រែក​តា​មើម​)(​ព្រែក​ណាំ​)​និង​(​ព្រែ​ឆ្លក​)​យ៉ាង​ពិតប្រាកដ​មែន ។​

​ក្រោយពី​បាន​ថត​និង​សម្ភាស​ជាមួយ​អ្នកនេសាទ​ជា​ជនជាតិ​វៀតណាម​នូវ​សកម្មភាព​ទីតាំង​ចំណុច​ខាងលើ​រួច​ហើយ ខ្ញុំបាទ សឿន​ប្រុស ក៏​បាន​រាយការណ៍​ទៅ​លោក ជិន ស៉ីថា នាយក​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ប្រចាំ​ខេត្ត​កំពង់ធំ និង​បាន​ធ្វើ​ការផ្ដល់ជូន​ព័ត៌មាន​ទៅ​លោក ចាងហ្វាង VPN TV ONLINE ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ជូន​ទៅ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​អោយ​លោក​បាន​ជ្រាប និង​មាន​វិធានការ​ចុះ​មក​បង្ក្រាប់​ឲ​បាន​ទាន់ពេលវេលា​។​

​ក្រោយ​ពី​ខ្ញុំបាទ សឿង​ប្រុស បាន​ផ្ដល់​ព័ត៌មាន​ជូន​លោក ចាងហ្វាង រួចមក ឃើញថា​÷ អង្គភាព​យើងខ្ញុំ​បាន​ធ្វើ​ការផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រោយពី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​រួចហើយ ទើប​បាន​ដឹង​ដល់​ក្រុម​ជនល្មើស​ទាំង​នោះ​បាន​នាំគ្នា​ដាក់​មេ​ប្រូច រត់គេចខ្លួន​បាត់​ស្រមោល​អស់​ទៅហើយ​។​

​បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២៥ ដោយ​មាន​ការសុំ​សហការ​ពី​អាជ្ញាធរ​ក្នុង​ការ​យក​ព័ត៌មាន ខ្ញុំបាទ សឿង​ប្រុស ក៏​បាន​ចុះ​ផ្ទាល់​ជាមួយ​លោក​អភិបាលរង​ខេត្ត​កំពង់ធំ និង​លោក​នាយខ​ណ្ឌ​ជលផល នៅ​ល្ងាច​ម៉ោង​២:០០​នាទី​រសៀល​នោះ​ផងដែរ តែ​ហាក់បីដូចជា មិនឃើញ​មាន​ជនល្មើស​ដែល​នេសាទ​ខុសច្បាប់​ទាំង​នោះ​សិស្ស​ឡើយ ដោយ​គេ​សន្និដ្ឋានថា ប្រហែល​មាន​អ្នករៀបចំ​ឲ្យដឹង​មុន​ហើយ​មើលទៅ​។​

​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន របស់​អង្គភាព​យើងខ្ញុំ ដោយយោង​តាម ការធ្វើ​បទ​
​សម្ភាស​រវាង​ជនជាតិ​វៀតណាម​ម្នាក់ ដែល​បាន​ផ្ដល់​ព័ត៌មាន​លើកឡើង​អំពី​ការនេសាទ​ដាក់មង​ដោយ​ខុសច្បាប់ បាន​លើកឡើង​ថា ពួកគាត់ គឺ​ត្រូវ​បង់​លុយ​ទៅ​អោយ​ឈ្មោះ ងិន វាសនា មាន​តួនាទី​ធ្វើការ​នៅ​ឃុំ ជា​អ្នក​រត់​ការ​ឱ្យ​ពួកគាត់ ដោយ​បាន​បង់​លុត​ក្នុង​មួយ​ទូក​ចាប់ពី​(​មួយ​លាន​ហុកសិប​ម៉ឺន​រៀល​) ទៅដល់​(២​លាន​រៀល​)​ក្នុង​ការ​រត់​ការ​ឱ្យ​នេសាទ តែ​ខ្ញុំបាទ​មិនដឹង​ថា​ឈ្មោះ ងិន វាសនា ជាន​ណា​ដែរ​។​

​ចំពោះ​ការចុះផ្សាយ​របស់​អង្គភាព​យើងខ្ញុំ ដោយ​បាន​ដកស្រង់​ចេញពី សម្ដី​របស់​ជនជាតិ​វៀតណាម​នោះ​តែប៉ុណ្ណោះ ហើយ​អង្គភាព​យើងខ្ញុំ​ក៏​មិន​បាន​ស្គាល់​ឈ្មោះ ងិន វាសនា ជា​អ្នក​រត់ការ​នូវ​បទល្មើស​នេសាទ​នោះដែរ ចំពោះ​ការផ្សព្វផ្សាយ​វិញ​ក៏​មិនបាន ដាក់​រូបថត ឬ​រូបភាព​របស់​ឈ្មោះ​ងិន​វាសនា នោះទេ គ្រាន់តែ​សរសេរ ឈ្មោះ ងិន វាសនា តាម​តែ​អ្វី​ដែល​ជនជាតិ​វៀតណាម​ដែល​បាន​ផ្ដល់​ប្រភព​ឱ្យ ។​

​ក្រោយ​ពី​អង្គភាព​យើងខ្ញុំ​ធ្វើការ​ផ្សព្វផ្សាយ​រួចមក​ស្រាប់តែ នៅ​ថ្ងៃ​ទី​០១ ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០២៥ ថ្មីៗ​នេះ​  បែ​ជា​មាន​បុគ្គល​ដែល​ស៊ី​លៀស​ល្អៀង​ខ្លួន​  ឈ្មោះ ងិន វាសនា ដោយ​គេ​ស្គាល់​ថា ចាងហ្វាង​អង្គភាព​គេហទំព័រ​សារព័ត៌មាន ក្រាំងមាស ចេញមុខ​មក​បទ​ស្រាយ​បំភ្លឺ​និង​ចោទប្រកាន់​មក​ដល់​ខ្ញុំបាទ និង​អង្គភាព​VPN ថា​÷ ផ្សាយ​ព័ត៌មាន​មិន​ការពិត ធ្វើការ​បដិសេធ​ច្រានចោល​ទាំងស្រុង​ចំពោះ​Facebook ខ្ញុំបាទ​ឈ្មោះ Makara vpn ដែល​បាន​បង្ហោះ​នូវ​ព័ត៌មាន មិន​ឆ្លុះបញ្ចាំង​ការពិត ព័ត៌មាន​ក្លែងក្លាយ បង្កើត​សេណារីយោ ធ្វើ​បទសម្ភាសន៍​ខ្លួនឯង​ឆ្លើយ​ខ្លួនឯង​ដឹកមុខ​ចម្លើយ ធ្វើឱ្យ​ប៉ះពាល់​សិទ្ធិ​អ្នកដទៃ​។​

​ករណី​បង្ហោះ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​Facebook​ឈ្មោះ Makara vpn​ខាងលើនេះ ខ្ញុំបាទ​  សូម​ធ្វើ​ការបដិសេធ​ច្រាន​ចោល​ទាំងស្រុង ដោយ​នៅ​ក្នុង​ឃ្លីប​វិដេអូ​និង​ការសរសេរ​អត្ថបទ​គ្មាន​ប្រភព​ច្បាស់​លាស់ ក្នុង​ចេតនា​មួលបង្កាច់​មក​លើ​រូប​ខ្ញុំ​ទាំងស្រុង   ចាត់ទុកថា ជា​ព័ត៌មាន​គំនុំ ព័ត៌មាន​ក្លែងក្លាយ ដោយ​មាន​ចេតនា​ទុច្ចរិត​ធ្វើឱ្យ​មហាជន​មាន​ការយល់ច្រឡំ​ប៉ះពាល់​កិត្តិយស​មក​លើ​រូប​ខ្ញុំ​យ៉ាងធ្ងន់ធ្ងរ ការចុះផ្សាយ​របស់​Facebook ឈ្មោះ​Makara vpn​ខាងលើ​នេះ​គឺជា​ឈ្នាន់ បំរើ​ឲ្យ​បុគ្គលមិន​ល្អ ដោយ​មួយរយ​:​កន្លងមក​នេះ​ខ្ញុំបាទ​មានកា​រវល់​កិច្ចការ​ផ្ទះ​និង​មាន​ជម្ងឺ​ប្រចាំកាយ​មិន​បាន​ដើរ​ចាកចេញ​ពី​ផ្ទះ​ទៅ​ណា​ឆ្ងាយ​ម្ដងណា​ឡើយ​ម្យ៉ាងទៀត​ខ្ញុំបាទ​មិនដែល​ស្គាល់​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ទាល់តែ​សោះ ។​

​តើ​សកម្មភាព​ធ្វើ​ការចុះផ្សាយ​របស់​បុគ្គ​ល​ឈ្មោះ ងិន វាសនា ដែល​ជា​ចាងហ្វាង​អង្គភាព​គេហទំព័រ ក្រាំងមាស មួយ​នេះ​កំពុង​រើស​ដាក់ខ្លួន​ឬ​មួយ​យ៉ាងណា​? ឬ​មួយ​មាន​ចេតនា​ធ្វើ​ការផ្សព្វផ្សាយ​ចោទប្រកាន់​មកលើ​រូប​ខ្ញុំបាទ ក៏​ដូច​ជា​អង្គភាព​ខ្ញុំ និង​ថែម​ទាំង​បាន​យក រូប​ខ្ញុំ​មក​បង្ហោះ​ដោយ​មិន​មាន​ការអនុញាតិ​ពីស​ម៉ី​ខ្លួន និង​គំរាម​ប្ដឹង​ខ្ញុំបាទ​និង​អង្គភាព​ខ្ញុំ​  ប្រហែលជា​មិន​យល់​អំពី​របប​ស្ដីពី​ច្បាប់​សារព័ត៌មាន​នៅ​កម្ពុជា​ទេ​ដឹង​? បានជា​ធ្វើ​ល្ងីល្ងើ ទាំង​ដែល​ខ្លួន​ជា​ម្ចាស់​ស្ថាប័ន​អង្គភាព​មួយ​នឹង​គេ​នឹង​ឯង​ដែរនោះ ។​
​ធ្វើ​ជា​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ​កុំ​បំភ្លៃ​ការពិត​.!
​ជា​រឿង​មួយ​គួរ​ឱ្យ​អស់​សំណើរ​ដែ​បុគ្គល​ម្នាក់​នេះ​ពិត​ជា​ស៉ី​លៀស​ល្អៀ​ស​ខ្លួនឯង​ទៅ​វិញ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84