ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

​មន្ត្រី​គយ​ដាក់​ប៉ុស្តី​តាម​ដង​ផ្លូវជាតិ​លេខ​៥​បើករថយន្ត​ដេញ​ឡាន​តាក់ស៊ី​ផ្អើល​ពេញ​ក្រុង​ប៉ោយ​ប៉ែត​ ​បន្ទាយមានជ័យ​

​មន្ត្រី​គយ​ដាក់​ប៉ុស្តី​តាម​ដង​ផ្លូវជាតិ​លេខ​៥​បើករថយន្ត​ដេញ​ឡាន​តាក់ស៊ី​ផ្អើល​ពេញ​ក្រុង​ប៉ោយ​ប៉ែត​ ​បន្ទាយមានជ័យ​

 

ខេត្ត​បន្ទាយមានជ័យ ៖ កាល​ពី​ល្ថាច​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆាំ​២០១៦​នេះ មាន​ការភ្ញាក់ផ្អើល​លាយឡំ​ជាមួយ​ព្រលឹងចុងសក់ ខណៈ​បានឃើញ​ពី​សកម្មភាព​របស់​មន្ត្រី​គយ ដាក់​ប៉ុស្ដិ៍​តាម​ដង​ផ្លូវជាតិ​លេខ ៥ បាន​ប្រដេញ​រថយន្ត​តាក់ស៊ី​ដឹកទំនិញ​បន្តិច​បន្តូច ហើយ​ប្រដេញ​គ្នា​លឿន​ដូច​ខ្យល់កួច ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែ និង​នាក់​ធ្វើដំណើរ​មួយចំនួន​ព្រួយបារម្ភ​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ អាច​នឹង​កើតមាន ។

​ជាក់ស្ដែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆាំ​២០១៦​នេះ ការ​បើករថយន្ត​ប្រដេញ​រថយន្ត​តាក់ស៊ី​ពី​មន្ត្រី​គយ​បើ​បុក​នឹង​បិតផ្លូវ​ពីមុខ​រថយន្ត​តាក់ស៊ី ក៍​បណ្ដាល​ឲ្យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មន្ត្រី​គយ​នឹង​រថយន្ត​តាក់ស៊ី ក្នុងនោះ មន្ត្រី​គយ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​រួម​ដំណើ​ជាមួយ​នោះ​ទៅ​អូស​ដៃ​តៃកុង​រថយន្ត​តាក់ស៊ី​មក​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ឃោរឃៅ ព្រមទាំង​នាំខ្លួន​អ្នករ​ត​តាក់ស៊ី​នឹង​រថយន្ត​ជា​មធ្យោបាយ​ដឹក​ទំនិញ​បន្តិច​បន្ទួ​ចយក​ទៅកន្លែង​ប៉ុស្តី​គយ ។​

​ប្រជា​ពលរដ្ឋ​នឹង​អាជិ​វករ​បាន​រិះគន់ថា មន្ត្រី​គយ​ដាក់​ប៉ុស្តី​ប្រចាំ​នៅ​ចំណុច​ផ្លូវ​៥០ ប្រៀប​បាន​នឹង​កុងត្រូលជជុះ ព្រោះ​ជា​ទម្លាប់ គេ​តែងតែ​ឃើញ​ថា​បើ​រថយន្ត​ដឹកទំនិញ​មាន​នាក់​ចូល​បង់​លុយ​គឺ​មិន​ចាប់ តែបើ​រថយន្ត​តាក់ស៊ី​មិន​បាន​បង់​លុយ​គឺ​មន្ត្រី​គយ​រូបនោះ បើ​ឡាន​ដេញ​បង្កើតជា​កំហឹង​ឆេវឆាវ ហើយ​ក្រុម​តាក់ស៊ី​មួយ​យ​ចំនួន​បាន​ដាក់​ខែ​ឲ្យ​មន្ត្រី​គយ​រូបនោះ ហើយ​ដឹក​ទំនិញ​គេច​ពន្ធ​ដាក់​ខែ ហាក់ដូចជា​ចំណាំ​ច្បាស់ ហើយ​មិន​ដេញ មិន​ហាវ មិន​ចាប់ ទុក​ឲ្យ​ឆ្លងកាត់​តាម​អំពើ​ចិត្ត ។​

​បើ​តាម​អនុសាសន៍​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ដាច់ខាត​មិន​ត្រូវឲ្យមាន​កុងត្រូលជ​ជុះ​ឡើយ​ចុះ​ហេតុអ៊ី​បាន​ជា​ខេត្ត​បន្ទាយមានជ័យ​មាន​កុងត្រូលជជុះ​ច្រើន​ម្លេះ ៕

IMG-20160517-WA0015

IMG-20160517-WA0016

IMG-20160517-WA0018

Filed in: គ្រោះថ្នាក់ចរាចរណ៍, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84