ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

ទំនាស់​ដីធ្លី ដ៏​រាំ​រ៉ៃ​ក្នុង​ខេត្ត​ពោធិ៍សាត់ ប្រជា​ពលរដ្ឌ​អំពាវនាវ​សុំ​ឲ្យ​តេជោ ហ៊ុន សែន ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួកគាត់​ផង​

ទំនាស់​ដីធ្លី ដ៏​រាំ​រ៉ៃ​ក្នុង​ខេត្ត​ពោធិ៍សាត់ ប្រជា​ពលរដ្ឌ​អំពាវនាវ​សុំ​ឲ្យ​តេជោ ហ៊ុន សែន ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួកគាត់​ផង​

ខេត្ត​ពោធិសាត់ ៖ កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ ប្រជា​ពលរដ្ឌ​ចំនួន​៤៦​គ្រួសារ​រសនៅ​ភូមិ​ជ្រៃ​ក្រឹម ឃុំ​ផ្ទះ​រ៉ុង ស្រុក​ក្រវាញ​អំពាវនាវ​សុំ​អន្ដរាគមន៍​ពី​សម្ដេច​នាយករដ្ឌមន្ត្រី ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ពន្លឿន​ការដោះស្រាយ​រឿង​ដីធ្លីរ​បស់​ពួកគាត់ ដែល​អូសបន្លាយ​ជិត​១០​ឆ្នាំ​ហើយ ជាមួយ​ក្រុមហ៊ុន​តូច​ហៀវ ។​

​ប្រជា​ពលរដ្ឌ​បាន​អះអាងថា ពួក​គាត់​កំពង់​ប្រឈម​នឹង​បញ្ហា​ជីវភាព បណ្ដាលមកពី​បាត់បង់​ដីធ្លី​បង្កបង្កើនផល​?

​ប្រជា​ពលរដ្ឌ​៤៦​គ្រួសារ​ប្រមូលផ្ដុំ​គ្នា​កន្លែង​ដី​ទំនាស់​របស់​ខ្លួន​ដើម្បី​បង្ហាញ​ពី​ទុក្ខ​កង្វល់​ប្រាប​អ្នក​សារព័ត៍មាន​អំណាចប្រជាជន​ឲ្យដឹងថា ដីចម្កា​ជាង​១០០០​ហិកតា​(១០១!៥១៥​ហិកតា​) ដែល​ពលរដ្ឌ​ចោទថា ក្រុមហ៊ុន​រំលោភ​យក​នោះ​កំពុង​ដាំដំឡូង​មី មួយ​ផ្នែក​ទៀត​ត្រូវ​ក្រុមហ៊ុន​ជួល​ទៅ​ឲ្យ​កសិក​ដាំដំឡូង ។ ខណៈនោះ ពួកគាត់​ត្រូវ​បាត់បង់​ដីស្រែ​ដីចំការ​អស់​ប្រជា​ពលរដ្ឌ​បានឲ្យដឹងថា ពួកគាត់​បាន​ចូល​កាន់កាប់​នឹង​អាស្រ័យ​ផល​ជា​បន្តបន្ទាប់​លើដី​ទំនាស់​នេះ​តាំងពី​ឆ្នាំ​១៩៩៦​មកម្ល៉េះ ។ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០០០ ទំនាស់​ដីធ្លី​បាន​កើតឡើង​រវាង​ប្រជា​ពលរដ្ឌ​នឹង​ក្រុមហ៊ុន​តូចហៀវ​ដល់ឆ្នាំ​២០១២ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​រុះរើ​នឹង​កាត់​ជើង​សរសរ​ផ្ទះ​ដុត​ផ្ទះ​របស់​ពួកគាត់​អស់​ជាច្រើន​ខ្នង​ផ្ទះ ហើយ​ចោទ​ថា​ប្រជា​ពលរដ្ឌ​ពួក​គាត់​រស់នៅ​លើ​ដីរ​ប​ស់រ​ដ្ឌ ហើយ​លោក​អភិបាលខេត្ត​បាន​សន្យាថា នឹង​ដោះ​ស្រ័យ​ជូន​ពួក​គាត់​តែ​មិនឃើញ​ដោះ​ឲ្យ​ពួកគាត់​សោះ ។​

​បច្ចុប្បន្ន ប្រជា​ពលរដ្ឌ​អត់​មាន​ដី​បង្កបង្កើនផល តើ​ឲ្យ​ពួកគាត់​ទៅ​រកស៊ី​អី មាន​តែ​ទៅ​ធ្វើ​កម្មក​នៅ​ប្រទេស​ថៃ ។ ជា​ចុងក្រោយ ប្រជា​ពលរដ្ឌ​ចំនួន​៤៦​គ្រួសារ​សុំ​អំពាវនាវ​ដល់​សម្ដេច​តេ​ជោនា​យករ​ដ្ឌ​មន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ជូន​ពួកគាត់​ផង ៕

 

IMG-20160303-WA0001 IMG-20160303-WA0000

Filed in: សូមរាយការណ៍ Tags: 

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84