ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

មាន​ការលួចបើក​ច្រករ​បៀ​ខុសច្បាប់នៅក្បែ​ផ្សា​ព្រំ សមត្ថកិច្ចមិន​ទប់ស្កាត់​

មាន​ការលួចបើក​ច្រករ​បៀ​ខុសច្បាប់នៅក្បែ​ផ្សា​ព្រំ  សមត្ថកិច្ចមិន​ទប់ស្កាត់​

ប៉ៃលិន ៖ ប្រជា​ពលរដ្ឌ​នៅក្នុង​ភូមិ​ផ្សា​ព្រំ  ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានឲ្យដឹងថា មាន​ច្រករបៀង​ខុសច្បាប​មួយ​កន្លែង​ត្រូ​បាន​គេ​លួច​បើ​កនៅ​ចម្ងាយ​ប្រហែល​១០០​ម៉ែត  ពី​ច្រកទ្វា​អន្តរជាតិ​ព្រំ ជាប់​ព្រំដែន ម​ក្ពុ​ជា ថៃ  ហើយ​មាន​មន្ត្រី អាជ្ញាធរ និង​សមត្ថកិច្ច​​មិន​ចាត់វិធានការ​ទប់ស្កាត់​ទេ ។

​ទាក់​ទង​នឹង​បញ្ហា​នេះ ​ប្រជា​ពលរដ្ឌ​បាន​រិះគន់​ថា ​លោក ​ជា​ ឌិន ​ស្នងកា​រនគរ​បាល​ខេត្ត​ប៉ៃលិន និង​លោក កើត សុធា អភិបាល​នៃ​គៈណៈ​អភិបាលខេត្ត​ប៉ៃលិនធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ចំពោះ​ច្រករបៀង​ខុសច្បាប​នេះ ។​

​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា សមត្ថកិច្ច​ច្រកទ្វា​អន់រ​ជាតិ​ព្រំ  អាច​ជាប់​ពាក់​ពន្ធ័  នឹង​ផលប្រយោជន៍  ទើប​បណ្ដោយឲ្យ​មាន​ការបើក​ច្រករបៀង​ខុស​ច្បាប​យ៉ាង​រលួន មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន  បានឲ្យដឹងថា ច្រករបៀង​ខុសច្បាប​នេះ គេ​ប្រើ​ស្ពានឈើ ទទឹង​ជិត​មូយ​ម៉ែតប​ណ្ដោ​យ​ចំនួន ៥០ ម៉ែត ដើម្បី​ឆ្លង​អូរ​ព្រំដែន​
​ហើយ​គេ​បើក​ឲ្យមាន​នាំចេញ​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ ។​

​ទន្ទឹមនឹងនេះ​ជនជាតិ ថៃ ដែល​ចូល​មក់​លេងល្បែង​ក្ង​កាសិ​ណូនៅ​ទឹកដី​កម្ពុជា តែងតែ​ឆ្លងកាត់​ច្រករ​បៀ​ខុសច្បាប់​នោះ​ជាជាង​ឆ្លង​កាត​ច្រកទ្វា​អន្តរជាតិ​ព្រំ​អ្វី​ដែល​ធ្វើឲ្យ​មាន​ការិះគន់​ពី​ប្រជាជន​ទូទៅ​នោះ​គឺ​មាន​សន្តិសុខ​យាម​ច្រករបៀង​ខុសច្បាប​ជាប្រចាំ ហើយ​លោក ជា​ច សន​ឌិន ស្នងការ​នគ​បាល​ខេត្ត មិន​ដែល​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​តាម​ច្រករបៀង​ខុស​ច្បាប់​ក្នុង​ភូមិ​ផ្សា​ព្រំ  ឃុំ​ស្ទឹង​កាច  ស្រុក​សាលា​ក្រៅ  ។​

​ប្រភព​ពី​មន្ត្រ​កូន​គយ​នៅ​ច្រកទ្វា​អន្តរជាតិ​ព្រំ​បានឲ្យដឹង​ថា​ពិតជា​មាន​ ច្រកទ្វា​របៀង​ខុសច្បាប់នៅ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត​ពី​ច្រកទ្វា​អន្តរជាតិ​ពិត​មាន ហើយ​ច្រក​នេះ ​ខាង​ខេត្ត​ជា​អ្នកបើក​តាំ​ងពី​អំឡុងពេល​លោក​ អ៊ី ​ឈាន​នៅ​ធ្វើជា​អភិបាលខេត្ត​ប៉ៃលិន ។ ចំណែក​មន្ត្រី​សាលាខេត្ត​ប៉ៃលិន បាន​បង្ហើប​ឲ្យដឹងថា លោក កើត សុធា ជា​អភិបាលខេត្ត ធ្លាប់​បាន​បញ្ជា​ឲ្យ​បិទ​ផងដែរ ប៉ុន្តែ​ជាក់ស្ដែង​នៅ​តែ​បើក​បន្ត​រហូត​មក់​ដល់​បច្ចុប្បន្ន​ ។​

​មន្ត្រី​អាជ្ញាធរ​ខេត្ត​ប៉ៃលិន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពី​ស្ថាប័ន​មូយចំនួន​ជា​អ្នក​ប្រមូ​ល​ចំណូល​ពី​ច្រករបៀង​ខុសច្បាប់​នោះ ហេតុនេះហើយ តំណើរការ​យ៉ាងរ​លួ​ន មិន​ខ្វល់​ពី​បទល្មើស​ឆ្លងដែន​អ្វី​ទាំ​អស់ ។​
​សូម​រងចាំ​អាន​លេខ​ក្រោយ​បន្ត​ !
​ដោយ ៖ អំណាច​ប្រជាជន​

2015_12_14a (8)

Filed in: រាយការណ៍ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84