ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

បុក​យ៉ាង​សាហាវ បុក​ស្លាប់ មនុស្ស ១ នាក់ រ​បូស ៥ នាក់ គួរឲ្យ​អាណោចអធម​

​បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង ៣ ល្ងាច​ថៃ្ង​ទី​២ ខែតុលា ឆ្នាំ​២០១៦ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ចាប់ពី​ចំណុច​ផ្លូវ​ចែកជា​៤ ចំណុច​ភោជនីយ៍ដ្ឋាន ផេង ហួរ បុក​រះ​រហូតដល់​ស្ពាន​ទឹកថ្លា​តែម្ដង ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ​នោះ មាន​បុរស​ម្នាក់​ឈ្មោះ ជ្រែង សំណាង ប្រុស​អាយុ​៣១​ឆ្នាំ ធើ្វ​កម្មក​របើកទ្វារ​ឲ្យ​ទា​ហ៊ាន​ថៃ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  ខេត្ត​បន្ទាយមានជ័យ បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា​ហាយ​ទ្រី​ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២Z ៥១៩៩ បើក​ចេញពី​សែ​សិន ឆ្ពោះ​ចូលមក​ខេត្ត ។ លុះ​បើក​មកដល់​ចំណុច​រង្វង់​មូល​ស្រី​គ្រប់​លក្ខ័ណ បាន​បញ្ចូល​លេខ​កុង​ទ័រដល់​ជាង​១០០​ទាំង​កំហឹង បាន​បើក​ទៅបុក​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១I 0252 បើក​ដោយ​ឈ្មោះ លី​ប​ឆាយ​គីម ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូម​៤​សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ធា្ល​យ​ពោះ​របួសធ្ងន់​ពោះធំ ៣ ខែ បើក​ម៉ូតូ​ចេញពី​ផ្សារ​សិរីសោភ័ណ បុក​ពេញ​ទំហឹង​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​ស្ថិតក្នុង​ភូមិ ៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ធ្វើ​ការសង្គ្រោះ​ភ្លាមៗ​ផងដែរ

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់ទៀតថា រថយន្ត​ហាយ​ប្រ៊ីត​នោះ ក្រោយ​ពី​បុក​ស្ដ្រី​នោះហើយ ក៏​បន្ថែម​ល្បឿន​ទៀត​ក៏​ទៅ​បុក​និង​ម៉ូតូ​១​និង​រថយន្ត​១​គ្រឿង​ប​នែ្ថ​ង​ទៀត ខ្ទេច​អស់​នៅ​ចំណុច​លើ​ស្ពានថ្ម​ទឹកថ្លា សិ្ថតក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា  ក្រុង​សិរីសោភ័ណ រថយន្ដ​ដែល​ត្រូវ​គេ​បុក ម៉ាក​CAMARY ពណ៌​ស ស៊េរី​១៩៩៣​ពាក់​ស្លាក​លេខ​2A 3178 បើកបរ​ដោយ​ឈ្មោះ តាន់ សុវណ្ណារិទ្ធ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ បាក់​ភ្លៅ​អ្នករួមដំណើ ១ ឈ្មោះ ស៊ីម សុខ​ហៀ​ង ភេទ​ស្រី​អាយុ​២៨​ឆ្នាំ ត្រូវជា​ប្រពន្ធ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ២ ឈ្មោះ​កូនស្រី​ម្នាក់ អាយុ ៣ ឆ្នាំ របួសធ្ងន់ ៣ ឈ្មោះ ផ្លែ​ង ហែម ភេទ​ស្រី​អាយុ ៥៩ ឆ្នាំ​របួសធ្ងន់​.៤.​ឈ្មោះ ស៊ីម សំ​ភេទ​ប្រុស​អាយុ​.៣៣.​ឆ្នាំ​របួសធ្ងន់​.៥.​ឈ្មោះ​អឿន​រ៉ា​វី​ភេទ​ស្រី​អាយុ​.៣២.​ឆ្មាំ​បាក់​ភ្លៅ ។ អ្នក​ទាំង​.៦.​នាក់​.​រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី សង្កាត់​ព្រះ​ព​ន្លា ក្រុង​សេរី​សោភ័ណ ។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​បញ្ចាក់​ទៀតថា ក្រោយពី​កើតហេតុ​រូ​ច ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹក​បញ្ជួន​ទៅ​មន្ទីពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន ស្រុក​មង្គល​បូរី ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ​ផងដែរ ចំណែក​សព​សមត្ថកិច្ច​បាន​ប្រគល់​ទៅឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯរ​យន្ត​នឹង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យក់ទៅ​រក្សាទុក នៅ​ស្នងការ​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ ៕

 

IMG-20161004-WA0037 IMG-20161004-WA0032 IMG-20161004-WA0033 IMG-20161004-WA0036

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84