បន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្ដម ឱ បូរិន្ទ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត ទទូលលើការងារបង្ក្រាបបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំងមន្ទីរយុត្តិធម៌ចុះបង្ក្រាប់ករណីជួយដូរគ្រឿងញៀន នៅចំណុចភូមិកន្ទូត សង្កាត់ ពំពង់ស្វាយ ក្រុងសេរីសោភ័ណបានឃាត់ខ្លួនជនសង្ស័យបាន.១.នាក់ឈ្មោះ យ៉ាចំរើន ហៅ ណុយ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ហើយបញ្ជូនមកបញ្ជាការដ្ថានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ ក្រោយពីធ្វើការសាកសួររបស់កម្លាំងជំនាញ និងមានការសម្របសម្រួលពីលោក តេង សម័យ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរហូតដល់ម៉ោង ១៦ និង ៥៨ នាទី កម្លាំអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៦ នាក់ជាបន្តបន្តាប់ទៀត ។
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា ក្រោយពីសាកសួរចម្លើយជនសង្ស័យទាំង ៦ នាក់រួចមក ទើបនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថឈានដល់ការឆែកបន្ទុបជួលមួយកន្លែងស្ថិតចំណុចភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ក្រុងសេរីសោភ័ណក្រោមការដឹកនាំដោយលោក តេង សា ម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់បន្ថែមទៀត ១ ឈ្មោះ សាន មន្នី ភេទស្រីអាយុ៣២ឆ្នាំ ២ ឈ្មោះសាន សារ៉ែន ហៅម៉ាប់ ហៅ នាង ភេទប្រុសអាយុ២៤ឆ្នាំ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បញ្ជាក់ទៀតថា ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់ ដកហូតវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ៣ បីកូនថង់ ទម្ងន់ ១៨.៤៤ ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង ទូរស័ព្ធដៃចំនួន ២២ គ្រឿង រថយន្តចំនួន ១ គ្រឿង ម៉ូតូចំនួន ២ គ្រឿង សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនធំ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៩ នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតីវីធីច្បាប់ ៕
គង់ សំអឿន