ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

កំលាំង​អាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ កំពុង​ចែកចាយ​គ្រឿងញៀន​

កំលាំង​អាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ កំពុង​ចែកចាយ​គ្រឿងញៀន​

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ​២០១៦ កំលាំង កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ លោក​វ​រះ​សេនិយ៍​ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន បាន​ចេញ​ប្រតិបត្តិការ បង្រា្ក​បករ​ណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ខាងលិច​ស្តង​តា​ង៉ួន ស្ថិត​ក្នុង​ភូមិបាល​លេ​យ្យ  ២ សង្កាត់​ក្រុង​ប៉ោយ​ប៉ែត ។

​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ កំលាំង​អាវុធហត្ថ បាន​ធ្វើ​ការឃាត់​ខ្លូន បាន​ជនសង្ស័យ​ចំនួន ២ នាក់ នឹង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៩​ថង់​តូច ថ្លា ក្រោយពី​បាន​ឃាត់ខ្លួន​ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវបាន​កំលាំង​អាវុឌហត្ថ​ក្រុង​ប៉ោយ​ប៉ែត បញ្ចួនមក​បញ្ជាការក​ង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។​

​លោក​វរៈសេនិយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កង​រាជ​អាវុធ​ខេត្ត ទ​ទូល​លើ​ការងារ បទល្មើស​គ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ១ ឈ្មោះ តូច​រដ្ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២ ឈ្មោះ ផន សុជាតិ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ រស់នៅ​ភូមិ​បា​លិលេ​យ្យ ២ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ។​

​លោក​វរៈសេនិយ៍​ឯក ស ប៊ុន​សឿង បាន​បន្តទៀតថា មុនពេល​កើតហេតុ​នោះ កំលាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ទ​ទូល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា មាន​យុវជន​ពីរ​នាក់​កំពុង​នាំ​គ្នា​ជក់ លក់ គ្រឿងញៀន នៅ​ចំណុច​ខាងលិច​ស្តង់​តា​ង៉ួន ទើប​កំលាំង​អាវុធហត្ថ ចុះ​ទៅ​បង្រា្ក​ប ហើយ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ២ នាក់ ភ្លាមៗ​ផងដែរ ។

​លោក​វ​រះ​សេនិយ៍​ឯក ស ប៊ុន​សឿង បាន​បន្តទៀតថា នៅ​ចំពោះមុខ កងរាជអាវុធហត្ថ​ខេត្ត ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​លក់​គ្រឿងញៀន នៅ​ចំណុច​ខាងលើ​ពិតប្រាកដ​មែន ហើយ​គ្រឿ​ញៀន​ទាំងអស់នេះ ខ្លួន​បាន​ទិញ​ពី​បុរស់​ម្នាក់​ក្នុង​តំលៃ ៣០០០ បាត យក​មក​វិច​ខ្ចប់ ដាក់​ក្នុង​ចូន​ថង់​តូចៗ ក្នុង​១​ថង់​តំលៃ ៣.០០០០​រៀល ។ ក្រោយ​បាន​ចម្លើយ​សារភាព​ហើយ ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ កសាង​សំណុំរឿង​បញ្ចួនទៅ​សាលា​ដំបូងខេ​ត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

 

 

IMG-20160827-WA0000 IMG-20160827-WA0003

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84