ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

គួរឲ្យ​រន្ធត់​ណាស់ ប្រាំបី​វាយ​មួយ នៅលើ​សួន​ខាងជើង​កាស៊ីណូ​ផ្កាយ​ប្រាំ​

គួរឲ្យ​រន្ធត់​ណាស់ ប្រាំបី​វាយ​មួយ នៅលើ​សួន​ខាងជើង​កាស៊ីណូ​ផ្កាយ​ប្រាំ​

ខេត្ត​បន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើ​ង ៨ នាក់​បាន​វាយ​ទៅលើ​ជនរងគ្រោះ​ម្នាក់ ត្រូវបាន​កំលាំង អាវុធហត្ថ​ក្រុង​ប៉ោល​ប៉ែត ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោល​ប៉ែត ក្រុង​ប៉ោល​ប៉ែត ។

​លោក​វរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូល​ដា្ឋន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោលប៉ែ​ត បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ឈឿត ឈឿយ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​គោ​កចាស់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប បាន​មក​អង្គុយលេង​នៅ​វាលស្មៅ​ខាងជើង​កាស៊ីណូ​ផ្កាយ​ប្រាំ បាន​មួយសន្ទុះ​ស្រាប់តែ​ពេលនោះ​មាន​រថយន្ត​មួយ​គ្រឿង​មាន​ក្មេង​ទំនើង​ចំនួន​៨​នាក់​ស្រាប់តែ​ជិះ​មកដល់​ចំណុច​កើតហេតុ​នោះ​ស្រាប់តែ​មាន​ក្មេង​ទំនើង​ទាំង​៨​នាក់​នោះ​ចុះ​មក​វាយ​ទៅលើ​ជនរងគ្រោះ​របួស​ដោយ​មិន​មាន​ហេតុផល​អ្វី​សោះ បណ្តាលឲ្យ​ជនរងគ្រោះរ​បួសបែក​ក្បាល​យ៉ាង​ដំណំ​។

​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​រាយការណ៍​មក​អាវុធហត្ថ​ក្រុង​ប៉ោល​ប៉ែ​ត​ចុះមក​ជួយ​អន្តរាគមន៍​។ ក្រោយពី​បាន​ទទួល​ព័ត៌មាន​ហើយ លោក​វរៈសេនីយ៍ត្រី ជា ដា បាន​ដឹកនាំ​កំលាំង​អាវុធហត្ថ​មួយក្រុម​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ចំណែក​៧​នាក់​ទៀត​ឡើង​ជិះ​រថយន្ត​គេចខ្លួន​បាន​អស់ ។

​លោក​វរៈ​សេនីយ័​ត្រី ជា ដា បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មក​បញ្ជាកា​រដា្ឋ​ន​កងរាជអាវុធហត្ថ​ខេ​ត្ត ដើម្បី​សួរនាំ​ប​ត្ត ។ លោក​វរៈ​សេ​នីយ័ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​លើ​ការងារ​យុត្តិធម៌ បានឲ្យដឹងថា ជា​សង្ស័យ​មាន​ឈ្មោះ វ៉េ​ត វណ្ណៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​និមិត្ត ក្រុង​ប៉ោល​ប៉ែត ។​

​លោក​វរៈសេនីយ៍ឯក​ម៉ែន ភិរម្យ បានឲ្យដឹងថា នៅមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​នឹង​បក្សពួក​ទាំង​,៧,​នាក់​នេះ ពិតជា​បាន​វាយ​ទៅលើ​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយបាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ហើយ​នោះ​អាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង បញ្ចួនទៅ​សាលា​ដំបូងខេ​ត្ត ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ចំណែក​ជនសង្ស័យ​ទាំង​,៧,​នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បន្ត​ទៀត ៕

 

 

IMG-20160819-WA0029 IMG-20160819-WA0030

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84