ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

​កិច្ចសហការណ៏​យ៉ាង​ស្អិតរមួត កម្ពុជា​-​ថៃ ដើម្បី​សុខភាព​ប្រជាពលរដ្ឋ

​កិច្ចសហការណ៏​យ៉ាង​ស្អិតរមួត កម្ពុជា​-​ថៃ ដើម្បី​សុខភាព​ប្រជាពលរដ្ឋ

​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី ១៤ ខែ កក្កដា ឆ្នាំ ២០១៦ អាជ្ញា​ធម៌​ឃុំ គោក​រមៀត លោក នៃ ពៅ​, លោក ឈឿ ថៃ​សាន រួមជាមួយ​និង មន្ត្រី​ទំនាក់​ទំ​នង់​ព្រំដែន កម្ពុជា​-​ថៃ លោក ភិន ឆាង និង លោក សរ ណា​ង ប្រធាន​គណៈកម្មការ​ច្រកទ្វារព្រំដែន កម្ពុជា​-​ថៃ តំបន់ បឹង​ត្រកួន បាន​រួម​ធ្វើ​កិច្ចសហការណ៏ ជាមួយនឹង អាជ្ញា​ធម៌​ស្រុក តា​ប្រា​យ៉ា ខេត្ត ស្រះកែវ ប្រទេស​ថៃ ដើម្បី​នាំ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ គោក​រមៀត ឲ្យទទួល​បាន​នូវ​ការពិនិត្យ​ជំងឺ និង​ទទួល​នូវ​ថ្នាំ​ព្យាបាល​ដោយ​ពុំ​បាច់​ចំណាយ​ថវិការ​ឡើយ ។​

​នៅ​ក្នុង​កិច្ចសហការណ៏​នេះដែរ អាជ្ញាធរ​ស្រុក តា​ប្រា​យ៉ា និង មន្ត្រី​ពេទ្យ​នៃ​មន្ទី​ពេទ្យ​តា​ប្រា​យ៉ា ដែល​រួម​ជាមួយនឹង​ក្រុម​គ្រូរ​ពេទ្យ​ចល័ត​ចុះ​ជួយ​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋ​ជនបទ​នៃ​ប្រទេស​ថៃ​ដែល​ហៅ​តាម​ថា PEA ក៏​បាន​ធ្វើ​ការទទួល​យ៉ាង​យកចិត្តទុកដាក់ និង រាក់ទាក់​បំផុត ហើយក៏​បាន​ចែក​ជូន​អាហា​ពេលព្រឹក និង ថ្ងៃត្រង់​សំរាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​ពិនិត្យ​ជំងឺ និង ទទួល​នូវ​ថ្នាំ​ព្យាបាល​ផងដែរ​។​

​ប្រជាពលរដ្ឋ​ដែល​បាន​ទៅពិនិត្យ​ជំងឺ និង ទទួល​នូវ​ថ្នាំ​ព្យាបាល​បានរួម​គ្នា​ធ្វើការ​ថ្លែង​អំណ​អរគុណ​ដល់ អាជ្ញា​ធម៌​ឃុំ គោក​រមៀត រួមជាមួយ​និង មន្ត្រី​ទំនាក់​ទំ​នង់​ព្រំដែន កម្ពុជា​-​ថៃ និង លោក​ប្រធាន​គណៈកម្មការ​ច្រកទ្វារព្រំដែន កម្ពុជា​-​ថៃ តំបន់ បឹង​ត្រកួន​ដែល​មាន​ទឹកចិត្ត​អាណិតអាសូរ និង​យកចិត្តទុកដាក់​ទៅលើ​សុខភាព​របស់​ពួក​គាត់​ដោយ​គ្មាន​អ្វី​អាច​កាត់ថ្លៃ​បាន​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កិច្ច​សហការណ៏នេះ មិនមែន​សំដៅ​ត្រឹមតែ​ការយកចិត្តទុកដាក់​ទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប៉ុន្នោះ​ទេ នេះ​គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ចំណង​មិត្តភាព​យ៉ាងខ្លាំង​រវាង​ប្រទេស កម្ពុជា និង ប្រទេស ថៃ ថែមទៀត​ផង​៕

 

IMG-20160715-WA0061 IMG-20160715-WA0062 IMG-20160715-WA0059 IMG-20160715-WA0060

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84