ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

​លោក ឱ បូ​រិន្ទ នឹង​មន្ត្រី​ក្រុមការងារ​ថ្នាក់​ខេត្ត​ បន្ថែម​គ្រឿងចក្រ ជីក​ស្រះ នឹង​ជួសជុល​ផ្លូវ ក្នុងឃុំស្រះរាំង ស្រុកមង្គលបុរី

​លោក ឱ បូ​រិន្ទ នឹង​មន្ត្រី​ក្រុមការងារ​ថ្នាក់​ខេត្ត​ បន្ថែម​គ្រឿងចក្រ ជីក​ស្រះ នឹង​ជួសជុល​ផ្លូវ ក្នុងឃុំស្រះរាំង ស្រុកមង្គលបុរី

​បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី ៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោក ឱ បូ​រិន្ទ នឹង​មន្ត្រី​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ ឃុំ​ស្រះ​រាំ​ង​បាន​បន្ថែម​គ្រឿងចក្រ នឹង​ថវិកា​ចុះ​ស្ដារ​ជីក​ពង្រីក​ទំហំ ជម្រៅ​ស្រះ ទុក​ជួន​ប្រជាពលរដ្ឋ និង​ប្រគេន​ព្រះសង្ឃ​សម្រាប់​ប្រើប្រាស​ក្នុង ឃុំ ស្រះ​រាំង លោក ឱ បូ​រិន្ទ អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​មង្គល​បូរី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​ចុះ​ទៅ​នាំ​យក​គ្រឿងចក្រ​ថវិកា​បន្ថែម​ក្នុង​ការស្ដារ​ជីក​ពង្រីក​ស្រះ និង​ជម្រៅ​ស្រះ ចំនួន ៣ កន្លែង ក្នុង​ឃុំ​ស្រះ​រាំង​ស្រុក​មង្គល​បូរី ។​

​លោក ឱ បូ​រិន្ទ បាន​និយាយថា ៖ យោង​អនុសាសន៍​ណែនាំ​របស់​ឯកឧត្ដម​ឧបនាយករដ្ថមន្ត្រី កែ គឹម យ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ មន្ត្រី​ក្រុមការងារ​ចុះ​មូលដ្ថាន​ក៏​បាន​ឆ្លើយតប​ការបិ​ណ្ឌ​បាត្រ​របស់​ព្រះ​តេជ​គុណ ប៉ែន សាវុធ ចៅអធិការ​គណកម្មាកា​រ អាចារ្យវត្ត ពុទ្ធបរិស័ទ លោក ឱ បូ​រិន្ទ និង​ក្រុមការងារ ស្ដារ​និង​ជីក​ពង្រីក​ស្រះ​១​កន្លែង​នៅក្នុង​វត្ត​ស្រះ​រាំង ភូមិ​ស្រះ​រាំង ទំហំ​២៥ ម៉ែត្រ គុណ ៣៥ ម៉ែត្រ ជម្រៅ ៧ ម៉ែត្រ ។​

​លោក​បន្ថែម​ទៀត​ថា សំណូមពរ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រះ​រាំង មន្ត្រី​ក្រុមការងារ​ក៏​ទ​ទូល​យកតាម​សំណូមព​រដែរ ហើយ​ជីក​ស្រះ​១​កន្លែង​នៅ​ភូមិ គោក​ក្រសាំង (​ក្បែរ​សាលា​បឋមសិក្សា​) នៅ​ភូមិ​គោក​ស្រុក ១ កន្លែង​ទៀត​មួយ​កន្លែង​ទំហំ​ជម្រៅ​ប្រហាក់ប្រហែលគ្នា ។ ភូមិ​ទាំង ៣ ស្ថិតនៅក្នុង ឃុំ ស្រះ រាំង ស្រុក​មង្គល​បូរី លោក​ឧត្ដ​សេនី​យ៍ ឱ បូរី​ន្ទ បាន​និយាយថា មន្ត្រី​ក្រុម​ការងារ​បាន​បន្ត​ជួយ​ជួសជុល​ផ្លូវលំ ១ ខ្សែ​ប្រវែង ២,០០០ ម៉ែត្រ ពី​ឃុំ តា​ឡំ ទៅ​ឃុំ​ស្រះ​រាំង ដែល​រង​ការខូចខាត​ទាំងស្រុង ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើ​នៅក្នុង​រ​ដូ​វស្សានេះ ។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រះ​រាំង​ទាំងមូល សូម​ថ្លែងអំណរគុណ​ដល់​ឧត្ដម​សេនិយ៍ ឱ បូ​រិន្ទ និង​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ ដែល​បាន​ជីក​ស្រះ​ជួសជុល​ផ្លូវ​ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ស្រះ​សូម​គោរព​ជួន​ពរ នឹង​ប្រសិទ្ធិ​ពរជ័យ ដល់​លោក​ឧត្ដមសេនីយ៍ ឱ បូ​រិន្ទ និង​ក្រុមការងារ​ជួបប្រទះ តែ​សេចក្ដីសុខ សេចក្ដីចម្រើន​គ្រប់​ពេល គ្រប់​វេលារ និង​ពរ​ទាំង ៤ ប្រការ គឺ​អាយុ វណ្ណះ​សុខះ ព​លះ កុំបី​ឃ្លៀង ឃ្លាត​ឡើយ ៕
​គង់ សំអឿន​

 

IMG-20160704-WA0003 IMG-20160704-WA0006 IMG-20160704-WA0005 IMG-20160704-WA0008

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84