ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

​លោក កែ គឹមយ៉ាន ចុះ​មក​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​របាយការណ៍​បូកសរុប​លទ្ធផល អនុវត្ដ​កម្មវិធី​នយោបាយ របស់​គណៈបក្ស​ប្រជាជន​ការអភិវឌ្ឍន៍ ឃុំ សង្កាត់​កន្លងមក​

​លោក កែ គឹមយ៉ាន ចុះ​មក​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​របាយការណ៍​បូកសរុប​លទ្ធផល អនុវត្ដ​កម្មវិធី​នយោបាយ របស់​គណៈបក្ស​ប្រជាជន​ការអភិវឌ្ឍន៍ ឃុំ សង្កាត់​កន្លងមក​

​ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅ​សាលប្រជុំ​គណៈបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​របាយការណ៍​បូក​សរុប​អំពី​លទ្ធផល​អនុវត្ដ​កម្មវិធី​នយោបាយ​របស់​គណៈបក្ស​ប្រជាជន​ក្នុង​ការអភិវឌ្ឍន៍ ឃុំ សង្កាត់​កន្លងមក ។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម លោក​ឧបនាយរដ្ឋមន្ត្រី កែ​គឹមយ៉ាន សមាជិក អចិន្រៃ្តយ៍​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​ក្រុម​ការងារ​គណៈ​កមា្ម​ធិ​ការកណ្ដាល ចុះ​ជួយ​ខេត្ត​បនា្ទយមានជ័យ លោក អ៊ុង អឿ​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បនា្ទយមានជ័យ និង​មន្ត្រី​ជាន់ខ្ពស់​ថា្នក់​ខេត្ត ស្រុក ក្រុង​សងា្ក​ត់ ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផង​ដែរ ។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក អ៊ុង អឿន បាន​មានប្រសាសន៍ថា ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ​គឺ​ដើម្បី​ត្រួតពិនិត្យ​
​របាយការណ៍​បូក​សរុប​អំពី​លទ្ធផល​នៃ​ការ​អនុវត្ដ​កម្មវិធី​នយោបាយ​របស់​គណៈបក្ស​ក្នុង​ការអភិវឌ្ឍន៍ ឃុំ សង្កាត់​កន្លងមក ។​

​លោក អ៊ុង អឿន បាន​បញ្ជាក់ទៀតថា គណៈបក្ស​ខេត្ត​មាន​មោទនភាព​ក្រៃ​លែង​ដោយបាន​យកចិត្ត​
​ទុកដាក់​របស់​លោក​កែ​គឹមយ៉ាន​ផ្ទាល់​លោក​បាន​ផ្តល់​ការគាំទ្រ​ទ្រាំង​មធ្យោបាយ សម្ភារៈ ថវិការ និង​អនុសាសន៍​ល្អៗ ដល់​បក្ស​ខេត្ត​ធ្វើ​ជា​ប្រទីប​សម្រាប់​អនុវត្ដ​ការងារ​របស់​ខ្លួន សំដៅ​ដំណើរការ​ជោគជ័យ​លើ​គ្រប់​ការងារ ពិសេស​សំដៅ​ទៅ​កាន់​ជ័យជំនះ ក្នុង​ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ ។​

​លោក អ៊ុង អឿន បាន​បញ្ជាក់ទៀតថា ក្នុង​ចំណោម​ការងារ​ចំពោះមុខ​គណៈបក្ស​កំពុង​ឆ្ពោះ​ទៅ​រៀបចំ​ក្រុម​បក្ស នៅតាម​មូល​ដា្ឋន​ដើម្បី​ទប់ស្កាត់​ឧបាយក​ល ពិសពុល​របស់​គណៈបក្ស​ផ្សេង ដែល​ធ្វើ​មក​លើ​គណៈបក្ស​ប្រជាជន​កម្ពុជា ។ ក្នុងនោះដែរ លោក​ឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏​បាន​មានប្រសាសន៍​ដែរ​ថា​លោក​សូម​ខេត្ត ស្រុក ក្រុង ឃុំ សងា្ក​ត់ និង​ភូមិ​ត្រូវ​យកចិត្ត​​ទុកដាក់​បន្ត​លើ​ការងារ​បំរើ​ប្រជាពលរដ្ឋ ដូច​ជា​ការ​ចុះជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​កំពុង​រស់នៅ​ផ្ទះស្បូវ ដែល​ក្រលំបាក​ត្រូវ ប្ដូរ​ពី​ផ្ទះស្បូវ​ទៅ​ប្រក​សង្គសី​ជំនួស​វិញ ដើម្បី​ឲ្យ​គាត់រ​ស់​នៅ​មាន​ទី​ជំរក​សមរម្យ និង​គួបផ្សំ​និង​វិធានការ​ផ្សេងៗ​ទៀត ដែល​ជា​គុណប្រយោជន​ដល់​សង្គមជាតិ និង​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យស្រប​តាម​ពាក្យស្លោ​កទីណា មាន​ការលំបាក​ទីនោះ មាន​គណៈបក្ស​ប្រជាជន​កម្ពុជា អ្នក​ជួយ​រែកពុន​ដើម្បី​ទទួលបាន​ជោគជ័យ នៅពេល​បោះឆ្នោត​ខាងមុខនេះ ៕

 

 

IMG-20160704-WA0012 IMG-20160704-WA0010 IMG-20160704-WA0011 IMG-20160704-WA0009

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84