ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

គ្រូពេទ្យ ខ្វះ​ជម្នាញ ធ្វើឲ្យ​ស្ត្រី​សម្រាលកូន​ម្នាក​ស្លាប់​

គ្រូពេទ្យ ខ្វះ​ជម្នាញ ធ្វើឲ្យ​ស្ត្រី​សម្រាលកូន​ម្នាក​ស្លាប់​

​ក្រុង​ប៉ោយប៉ែត ៖ កាលពី​ថ្ងៃ​ទី ៩ ខែ​មេសា ឆ្នាំ​២០១៦​នេះ លោកគ្រូ​ពេទ្យ​ខ្វះ​ជំនាញ​ម្នាក់​បាន​បង្កើត​កូន​ខុស​បច្ចេកទេស បណ្ដាលឲ្យ​ស្ត្រី​ជា​ម្ដាយ​ស្លាប់ ក្រោយ​ពេល​ឆ្លងទន្លេ​រួច ថែម​ទាំង​ទារលុយ​ថ្លៃ​គ្រែ​ចំនួន ៨ ម៉ឺន​រៀល​ទៀត និង​ថ្លៃ​រថយន្ត​សង្រោះ ១៣ ម៉ឺន​រៀល ពី​ក្រុមគ្រួសា​សព​ទៀតផង ។​

​តាម​សម្ដី​បុរស​ជា​ប្ដី​បានឲ្យដឹង ឈ្មោះ​យ៉ុន​យ៉ា​ត អាយុ​៤៣​ឆ្នាំ​មាន​មុខរបរ​ជា​ក​ម្មក​អូរទេះ​រសនៅ​ក្រុង​ប៉ោយប៉ែត នឹង​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​បាន​រៀបរាប​ប្រាប​សារព័ត៍មាន​អំណាច ប្រជាជន ទាំង​ទឹកភ្នែក​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ ទូច យ៉ាន អាយុ​៤២​ឆ្នាំ នៅ​ថ្ងៃ​ទី​៩ ខែ មេសា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៩​ព្រឹក ប្រពន្ធ​បាន​ឈឺពោះ​សម្រាលកូន​ហើយ​ក៍​បាន​បញ្ចូន​មក​ដល់​មន្ទីពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ក្នុង​រយះពេល​ប្រហែល​មួយ​ម៉ោង​តែប៉ុណ្ណោះ ស្រប់​តែ​ប្រពន្ធ​គាត់​ឆ្លងទន្លេ​តែម្ដង ។​

​ភ្លាមៗ​នោះ​លោក​គ្រូពេទ្យ​ម្នាក់​ឈ្មោះ ជាតិ ហួត ដែល​ជា​ម្ចាស់​គ្លីនិក​នគររាជ និង​ជា​អនុប្រធាន​ការិយាល័យ​ម​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​បាន​ធ្វើ​ការកាត់ទ​ង​ផ្សិត នឹង​យកសុក​ចេញ​ពី​ស្ត្រី​រងគ្រោះ ក្រោយមក​ស្រាប់តែ​មាន​ឈាម​ហូរ​ចេញពី​ពោះ​ខ្លាំង​ឡើង រហូត​ត្រូវការ​ឈាម​ជំនួយ​ពេលនោះ កូនច្បង​ក៍​បាន​សម្រេច​ផ្ដល់​ឈាម​ជួន​ម្ដាយ​អស់​ចំនួន​៦​ផ្លោក នៅតែ​ទប់​មិនបាន ទើប​សម្រេច​បញ្ចួន​កម​សង្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ជប៉ុន ក្នុងស្រុក​មង្គល​បូរី ។​

​ប្ដី​ជនរងគ្រោះ​បាន​បន្តថា គ្រាន់​តែ​ប្រពន្ធ​ស្លាប់​ភ្លាម ខាង​គ្រូពេទ្យ​នោះ​បាន​ទា​ថ្លៃ​គ្រែ​៨​ម៉ឺន​រៀល នឹង​ថ្លៃ​រថយន្ត​ចំនួន​១៣​ម៉ឺន​រៀល ពី​ប្ដី​ជន​រងគ្រោះ​ទៀត​ផង ដោយសារ​គាត់​អត់​ស្គាល់​អ្នកកាសែត ទើប​រឿង​ប្រពន្ធ​គាត់​ស្ងបស្ងាត់​រហូតមក គ្រាន់​តែ​រឿង​ឮ​ដល់​អ្នកកាសែត​ភ្លាម លោក​គ្រួ​ពេទ្យ ជាតិ ហួត បាន​ហៅ​គាត់​ទៅ​យកលុយ​ថ្លៃ​គ្រែ​៨​ម៉ឺន និង​ថ្លៃ​រថយន្ត​១៣​ម៉ឺន​រៀល​វិញ ដើម្បី​បញ្ចប់រឿង ។ ប៉ុន្តែ​ប្ដី​សព​បាន​ឆ្លើយថា បើ​ប្រពន្ធ​គាត់​នៅរស់ ទើប​គាត់​យក​លុយ​នោះ​វិញ តែ​ប្រពន្ធ​គាត់​បាន​ស្លាប់​បាត​ទៅ​ហើយ គាត់​មិន​អាច​ទ​ទូល​លុយ​នោះ​មក​វិញ​បានទេ ហើយ​គាត់​បន្ត​ទៀត​ថា គាត់​ត្រូវតែ​ប្ដឹង​លោក​គ្រួ​ពេទ្យ​ឃាតក​នោះ​ទៅ​តុលាការ ហើយ​ទា​ជម្ងឺ​ចិត្ត​ចំនួន​៥​ពាន់​ដុល្លារ ដើម្បី​យក​លុយ​សំណង​ទាំងនោះ ទៅ​ធ្វើបុណ្យ​១០០​ថ្ងៃ​ជួន​ប្រពន្ធ​គាត់​នាពេល​ខាងមុខ​នេះ ។​

​រឿង​នេះ​លោក កែវ សុភ័ត្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា រឿង​នេះ​គឺ​លោក​អត់​ដឹង​ទេ ទើប​ដឹង​តាម​អ្នកកាសែត​សួរ តែ​ចាំមើល​លោក​សួរ​ទៅ លោក ជាតិ ហួន សិន​ថា តើ​មាន​ហេតុការណ៍​កើត​មាន​ដែ​ឬ​អត់ ដោយឡែក លោក ជាតិ ហួន ដែល​ជា​គ្រួ​ពេទ្យ ខ្វះ​ជំនាញ​នោះ មិន​បាន​និយាយ​អ្វី​នោះ​ទេ លោក​អ្នកកាសែត​ច្រឡំ​លេខ​ទូរ​សព្ទ័​ហើយ ។ សូមរង់ចាំ​អាន​លេខ​ក្រោយ​បន្តទៀត ៕​

 

IMG-20160422-WA0032 IMG-20160422-WA0033 IMG-20160422-WA0034

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84