បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ លោក ជា សុវណ្ណធួន រងមន្ទីរសាធារណៈការ និងលោក វរៈសេនីយ៍ត្រី ឧក ស៊ីវន បានចូលរួមឧបត្តមជាថវិកាផ្ទាល់ខ្លួនរបស់ពួកលោក ដើម្បីលាបព័ណ របងតោងព្រាត់នៃវេទិការខេត្តឲ្យមានភាពស្រស់ស្អាត់ជាថ្មីឡើងវិញ ដោយលោក ជា សុវណ្ណធួនចំនួន ១,០០០,០០០៛(មួយលានរៀល) និងលោក ឧក ស៊ីវន ចំនួន ១០០,០០០៛(មួយសែនរៀន) មិនតែប៉ុន្នោះលោកក៏បានបញ្ចេញទាំងកម្លាំងកាយ និងចិត្តរបស់ក្នុងការលាបរបងតោងព្រាត់នៃវេទិការខេត្តថែមទៀតផង។
អ្វីដែលជាការកត់សម្កល់បំផុតនោះគឺ ប្រជាពលរដ្ឋទាំងអស់ និងអាជីវកក្នុងក្រុងសិរីសោភ័ណទាំងមូលបានចូលរួមជាកម្លាំងកាយនិងចិត្តរបស់ពួកគាត់ក្នុងការកែលំអ និងរៀបចំរចនាសម្ព័ននៃវេទិការខេត្តទាំងមូលផងដែរ ដើម្បីត្រៀមខ្លួនអបអរសាទពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដែលនឹងឈានចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងទៀត។
ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ វក អដ្ឋស័ទ ព.ស ២៥៦០ ខាងមុខនេះក៏សូមជួនពរដល់ លោក ជា សុវណ្ណធួន និងលោក ឧក ស៊ីវន រួមជាមួយប្រជាពលរដ្ឋទាំងអស់ និងអាជីវកក្នុងក្រុងសិរីសោភ័ណទាំងមូលជួបប្រទះតែនឹងពុទ្ឋពរទាំងបួនប្រការ គឺ អយុ វណ្ណ សុខ្ខ ពល កុំបីឃ្លាតឃ្លាឡើយ៕