ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា => ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! => សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន => ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៨ ឆ្នាំ​២០២៤ => សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​បន្ត​អនុវត្ត​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង​ដោយ​មិន​បន្ធូរដៃ​ឡើយ ហើយ​សូម​ឪពុកម្តាយ អាណាព្យាបាល ចូលរួម​ខិតខំ​សហការ ពិសេស​អប់រំ​កូនចៅ​របស់​ខ្លួន​ឱ្យបាន​ល្អ​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ => អភិបាលខេត្ត មី​យ៉ា​ហ្គិ និង​ជា​ប្រធាន​សមាគម​អភិបាលខេត្ត នៃ​ប្រទេស​ជប៉ុន ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​បណ្ដា​ខេត្ត​នានា នៃ​ប្រទេស​ជប៉ុន ជាមួយ​ប្រទេស​កម្ពុជា​ => ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ដល់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ឱ្យ​ពិនិត្យ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​ => ​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​

នៅ​វិមាន​៧​មករា ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ៣​រោច ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​បន្ត​របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការចូលរួម​ពី អនុប្រធាន​គណបក្ស គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា​គណៈ​ចលនា​មហាជន​ថ្នាក់កណ្ដាល គណៈ​ចលនា​នី​មួយៗ​អគ្គលេខាធិការដ្ឋាន ក្រុម​ការងារ​ប្រមូល​ព័ត៌មាន វាយតម្លៃ និង​ឆ្លើយតប​សតិអារម្មណ៍​មហាជន គណៈ​ចលនា​មហាជន គ្រប់​ថ្នាក់ គ្រប់ផ្នែក អង្គការ សមាគម និង​សមាជិក សមាជិកា​គណបក្ស​សរុប​ប្រមាណ​ជាង ២០០០ នាក់​។

​អង្គសន្និបាត​គណៈ​ចលនា​មហាជន បាន​ចាប់ផ្ដើម​ដំណើរការ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​ពិធី​បើក​ប្រព្រឹត្ត ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​។ តាមរយៈ​អង្គសន្និបាត​នេះ​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ការងារ ការរៀបចំ​រចនាសម្ព័ន្ធ សមិទ្ធផល​នានា ក៏ ដូចជា​បញ្ហា​ប្រឈម សំណូមពរ និង​ទិសដៅ​ការងារ​រួម​ផងដែរ​។

​ក្រោយពី​បាន​ស្តាប់​នូវ​របាយការណ៍​លទ្ធផល​ការងារ​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​រួចហើយនោះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​គណៈ​ចលនា​មហាជន ក្នុង​ការអនុវត្ត​ការងារ​កន្លងទៅ​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​។ សម្តេច​បាន​មានប្រសាសន៍​បន្ត​ថា តាមរយៈ​ការរួមចំណែក​ដ៏​សំខាន់​របស់​គណៈ​ចលនា​គណ​ចលនា​មហាជន ក្នុង​ការនាំមក​នូវ​ជ័យជំនះ​ជូន​គណបក្ស គណៈ​ចលនា​មហាជន​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ និង​ជា​សេនាធិការ​ជូន​គណៈកម្មាធិកា​រ​គណបក្ស​គ្រប់​កម្រិត ក្នុង​ការគ្រប់គ្រង​សមរភូមិ​សតិអារម្មណ៍​សាធារណៈ ដែល​ជា​កម្លាំង​នយោបាយ​មិន​អាច​ខ្វះ​បាន​ក្នុង​ការធានា​ជ័យជម្នះ របស់​គណបក្ស​ក្នុង​គ្រប់​ការ​បោះឆ្នោត ជាពិសេស​ការប្រមូលផ្តុំ​កម្លាំង​គណបក្ស​ក្នុង​ចំណោម​មហាជន​ទូទៅ​ផងដែរ​។​

​ជា​ទិសដៅ​អនុវត្ត​បន្ត សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដល់​គ្រប់​អង្គការ​ចាត់តាំង​របស់​គណបក្ស​ពិសេស​គណៈ​ចលនា​មហាជន​គ្រប់​ថ្នាក់​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​មួយចំនួន ដូចខាងក្រោម​៖
-​ត្រូវ​បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព នៅ​កម្ពុជា ដើម្បី​ថែរក្សា​នូវ​សមិទ្ធផល​នានា ដែល​យើង​សម្រេចបាន​ដោយ​លំបាក​បំផុត និង​បន្ត​កសាង​សមិទ្ធផល​ថ្មីៗ សម្រាប់​ជាតិ និង​ប្រជាជន ដោយ សម្ដេច​តេជោ បានបញ្ជាក់​ថា សមាជិក ទាំងអស់ ដែល​មាន​តួនាទី​កំពុង​បំពេញ​ភារកិច្ច​ការងារ នៅក្នុង​ស្ថាប័ន​គ្រប់​ជាន់ថ្នាក់ ត្រូវ​រួម​គ្នា​រក្សា​អោយបាន​ដាច់ខាត សន្តិភាព ស្ថិរភាព​សង្គម ទោះ​លះបង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​ខិតខំ​រក្សា​អោយបាន​នូវ​កំណើន​ម៉ាក្រូសេដ្ឋកិច្ច ដែល​ជា​ចំណង​១​ខ្សែ​២ (​រក្សា​ស្ថិរភាព​នយោបាយ និង រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​)​។
-​បន្ត​ពង្រឹង និង​ពង្រីក​អង្គការ​ចាត់តាំង​, ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​របស់​គណៈ​ចលនា​មហាជន​គ្រប់​ថ្នាក់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ពិសេស​ត្រូវ​រៀបចំ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រី​បក្ស លើ​ការងារ​មហាជន ទាំង​គ្រូ​បង្គោល និង​ជន​បង្គោល​របស់​គណបក្ស រាជធានី​ខេត្ត ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព​ការងារ​។​
-​នៅ​ចំពោះមុខ​សភាពការណ៍​ជាតិ និង​អន្តរជាតិ ដែល​មាន​ការវិវត្ត​កាន់តែ​ស្មុគស្មាញ​នោះ ត្រូវ​តាមដាន​វាយតម្លៃ​អោយ​បាន​ជាប់​លើ​មតិ ការយល់ឃើញ​របស់​ម​ហា​ជន ទាំង​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម និង​នៅតាម​មូលដ្ឋាន​ផ្ទាល់ លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​គណបក្ស​។
-​បង្កើន​ការងារ​បណ្តុះ​ស្មារតី​សាមគ្គីភាព​សង្គម យុទ្ធនាការ​បណ្តុះ​គំនិត​វិជ្ជមាន​ដល់​ប្រជាជន និង​ការបង្កើន​ភាពកក់ក្ដៅរ​វាង​មន្ត្រី​បក្ស និង​ប្រជាជន ដោយ​ត្រូវ​ជំរុញ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ នៅ​គ្រប់​កម្រិត ពី​ថ្នាក់​ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ​, និង​ពង្រឹង​ការងារ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​សាធារណៈ ទាំង​តាមបែប​ប្រពៃ​ជា និង​បែប​ឌីជីថល​ឆ្លើយតប​នឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ពិសេស​ជម្រុញ​ការយកចិត្តទុកដាក់​ក្នុង​ការគ្រប់គ្រង​ការផ្សាយ​របស់ ប្រព័ន្ធ​អន​ឡា​ញ ជាពិសេស​គឺ​ការផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត ខ្វះ​សីលធម៌ ត្រូវមាន​វិធានការ​ជាបន្ទាន់​។​
-​បន្ត​ការ​កំណែទម្រង់ ទាំង​ក្នុង​បក្ស និង​រដ្ឋ ដោយ​ការធ្វើ​កំណែទម្រង់​រដ្ឋ និង​ការធ្វើ​កំណ​ទម្រង់​ក្នុង​បក្ស​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​ទើប​ការកែទម្រង់​ទទួលបាន​ជោគជ័យ​។ បន្ត​ជំរុញ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ពិសេស​ត្រូវ​ពន្លឿន​ការដោះស្រាយ​វិស័យ​សេដ្ឋកិច្ច​សង្គម ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ដើម្បី​លើ​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។
-​បន្ត​ចូលរួម​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​រទូ​ត​សន្តិភាព មិត្តភាព​ជា​មួយ​ចលនា​មហាជន ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន យុវជន និង​យុវជន នៃ​បណ្តា​ប្រទេសជិតខាង និង​ប្រទេស​ជា​មិត្ត​នានា ដោយ​ឈរ​លើ​គោលការណ៍​សន្តិ​សហ​វិជ្ជមាន គោរព​ឯករាជ្យ​អធិបតេយ្យ បូរណភាព​ទឹកដី ស្មើភាព ស្មើ​សិទ្ធិ និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក​។

​ក្នុង​ឱកាស​នេះ​នេះដែរ សម្ដេច​តេជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​កោតសរសើរ​ដល់​ការប្រមូល​ចំណូល និង បាន​ជម្រុញ​ការយកចិត្តទុកដាក់​ប្រមូល​ចំណូល​អោយ​អស់​លទ្ធភាព​បន្ថែមទឿត ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​បាន​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល ដែល​ថ្មីៗ​នេះ​បាន ប្រកាស​អោយ​ការចុះបញ្ជី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាម​ប្រព័ន្ធ​ឌីជីថល ដែល​នេះ​គឺ​កាន់តែ​ផ្ដល់​ភាពងាយស្រួល និង​កក់ក្ដៅ​ដល់​បងប្អូន​អ្នក​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំង​ជម្រុញ​អោយ​យកចិត្តទុកដាក់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អោយបាន​ខ្លាំង​។​

​សម្ដេច​តេជោ បាន​កោតសរសើរ​ចំពោះ​ល្បឿន​នៃ​ការដោះស្រាយ​បញ្ហា​ដីធ្លី និង​ជម្រុញ​បន្ថែម​ទៀត​នៃ​ដោះស្រាយ​បញ្ហាដីធ្លី និង​ការផ្ដល់​ដីធ្លី​ដល់​ប្រជាជន​អោយ​ចំ​គោលដៅ​។ ក្នុងនោះដែរ សម្ដេច​តេជោ ក៏​បាន​កោតសរសើ​រដល់​រាជរដ្ឋាភិបាល ដែល​បាន​រៀបចំ​គណកម្មាធិកា​រ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ផង​ដែរ​។

​ជាទី​បញ្ចប់ ជាមួយនឹង​ការ​ប្រកាស​បិទ​សន្និបាត​បូក​សរុប​សមិទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត របស់​គណៈ​ចលនា​មហាជន សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រសិទ្ធ​ពរជ័យ ជូន សម្តេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អ្នកនាង​កញ្ញា អង្គសន្និបាត​ទាំងមូល សូម​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង ០៥​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយម៉ៅ | Baramey Meanrith Lokyeay Mao» | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84